BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នៅខែមករា ឆ្នាំ ២០២២នេះ កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីៗមានតម្លៃទុនជិត ២.៣០០លានដុល្លារ

ថ្ងៃអង្គារ, 08 ខែកុម្ភៈ 2022 09:03  ថូ សិរីវឌ្ឍន៍

photo_2022-02-08_08-06-57 (2) (1)c

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងខែមករា ដើមឆ្នាំ ២០២២នេះ បានអនុម័តគម្រោងវិនិយោគចំនួន ២៤គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ ២.២៧៧លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងយ៉ាងគំហុក បើធៀបនឹងខែមករា ដូចគ្នាកាលពីឆ្នាំ ២០២១ ដែលកាលនោះមានគម្រោងវិនិយោគចំនួន ២០គម្រោង ជាមួយតម្លៃទុនវិនិយោគប្រមាណ ៦២១លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យបង្ហាញដោយ CDC នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

ទិន្នន័យដដែលនេះបង្ហាញទៀតថា គម្រោងវិនិយោគខាងលើនេះ នឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណ ២២.៩១០កន្លែង នៅទូទាំងប្រទេស។ កំណើនទុនវិនិយោគនៅខែមករា ឆ្នាំ ២០២២នេះ ត្រូវបានរុញច្រើនដោយគម្រោងធំៗដូចជា គម្រោងវិនិយោគមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពត ដែលមានទុនរហូតដល់ ១.៣០០លានដុល្លារអាមេរិក, គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានទុន ៣៨៩លានដុល្លារអាមេរិក និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ដែលមានទុន ២៩៧លានដុល្លារអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមគម្រោងវិនិយោគទាំង ២៤ ក្នុងនោះគម្រោងភាគច្រើនវិនិយោគលើការបង្កើតរោងចក្រវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងផលិផលកាបូបធ្វើដំណើរ ដែលមានទីតាំងភាគច្រើននៅខេត្តកំពង់ស្ពឺ, ព្រះសីហនុ, រាជធានីភ្នំពេញ និងខេត្តកណ្តាល។

វិបត្តិជាសកលនៃជំងឺកូវីដ១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការស្វែងរកឱកាសវិនិយោគរបស់វិនិយោគិននៅទូទាំងពិភពលោក ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ។ ប៉ុន្តែបន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា បានទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩បានកាន់តែល្អ និងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋជាង ៩០ភាគរយ នៃប្រជាជនសរុបទូទាំងប្រទេស ធ្វើឲ្យវិនិយោគិនសម្រេចចិត្តចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង នៅក្នុងខែមករា ដើមឆ្នាំ ២០២២នេះ។

ការកើនឡើងយ៉ាងគំហុកនៃគម្រោងទុនវិនិយោគនៅដើមឆ្នាំនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅខែមករា ឆ្នាំ ២០២២នេះ ក៏ដូចជា នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដទៃទៀត ក៏នឹងចូលជាធរមាននាពេលខាងមុខផងដែរ៕

photo_2022-02-08_08-06-57 (1)m

photo_2022-02-08_08-06-38m


 


ថ្ងៃអង្គារ, 08 ខែកុម្ភៈ 2022 09:03  ថូ សិរីវឌ្ឍន៍