BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទិសភាគឦសាន នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ លើកសិឧស្សាហកម្ម និងធនធានរ៉ែ

ថ្ងៃចន្ទ, 07 ខែកុម្ភៈ 2022 10:00  លាង ឡា

photo_2022-02-07_09-47-36c

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ នៅស្រុកសំបូរខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវគោលបំណងចង់ឱ្យតំបន់ភាគឦសានប្រទេសកម្ពុជា ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្តោតលើកសិឧស្សាហកម្ម និងធនធានរ៉ែ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍លើកឡើងថា មាសដែលផលិតនៅខេត្តមណ្ឌលគីរី ក្នុងរយៈពេល៦ខែមកនេះ បានចំនួន ១៧៥១គីឡូ ប៉ុន្តែសម្តេចតេជោ បានបញ្ជាក់ថា ក្នុងមាស ១៧៥១គីឡូ ដែលផលិតបាន មិនទាន់បានធ្វើឱ្យបានមាសទឹកដប់នៅឡើយទេ គឺត្រូវដឹកទៅប្រទេសអូស្រ្តាលីបន្តទៀត ដើម្បីធ្វើឱ្យក្លាយជាមាសទឹកដប់។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅធ្លាប់បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។

សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះ  លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា នៅឆ្នាំ ២០២២នេះ នឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន ដែលក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំងនៅខេត្តរតនគិរី នឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ។

លោកបានបង្ហាញនូវសុទិដ្ឋិនិយមថា ការចាប់ផ្តើមការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈរាជរដ្ឋាភិបាល ទទួលបានចំណូលពីសួយសារ និងពន្ធអាករផ្សេងៗ និងបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុក៕

photo_2022-02-07_09-47-36 (2)m

photo_2022-02-07_09-47-36 (3)m


 


ថ្ងៃចន្ទ, 07 ខែកុម្ភៈ 2022 10:00  លាង ឡា