នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្ដមណ្ឌលខេត្ដព្រៃវែង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ក្នុងឃុំចំនួន១១ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានចំនួន ១៥២នាក់ (ស្រី៣៥នាក់)។
ក្នុងឱកាសនោះ ឯកឧត្តម តំណាងរាស្រ្ត បានមានប្រសាសន៍ផ្តោតសំខាន់លើកម្មវិធីអភិវឌ្ឍន៏ឃុំ ផែនការសកម្មភាពចុះតាមភូមិឱ្យបានច្បាស់លាស់ ដោយត្រូវបន្តចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរនានារបស់ប្រជាជន និងបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍វិធានការណ៍ដោះស្រាយឱ្យបានសមស្របដើម្បីរក្សាឱ្យបាននូវប្រៀបឈ្នះ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕