BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គិតត្រឹមខែមករា មន្ត្រីជំនាញរកឃើញបង្គាចាក់ចាហួយ ជាង៧តោន

ថ្ងៃអង្គារ, 01 ខែកុម្ភៈ 2022 13:22  លាង ឡា

photo_2022-02-01_11-29-47 (2)m

ភ្នំពេញ៖ បង្គាចាក់សារធាតុគីមីជាង ៧តោន ត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ធ្វើការបង្រ្កាបបាន កាលពីខែមករា ដើមឆ្នាំ២០២២។

របាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឱ្យដឹងថា តាមរយៈការប្រមូលនូវព័ត៌មានពាក់ព័ន្ធនានា តាមបណ្ដាទីផ្សារ មន្ត្រីស៊ើបអង្កេត បានស្ទាក់ចាប់នូវរថយន្តដឹកបង្គា ដែលបានចាក់បញ្ចូលនូវសារធាតុ CMC (ចាហួយ) ជាច្រើនលើកក្នុងខែមករា ដើមឆ្នាំ២០២២នេះ។ 

ប្រភពបន្តថា គិតត្រឹមខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញបានរកឃើញ និងដកហូតបាននូវបង្គា ដែលមានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) ពីទីផ្សារ មធ្យោបាយដឹកជញ្ជូន និងមាត់ច្រកព្រំដែន សរុបបានចំនួន ៧តោន និង ៧៩២គីឡូក្រាម។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានប្ដេជ្ញាបន្តកិច្ចសហការជាមួយមន្ត្រីគយ និងរដ្ឋាករកម្ពុជា ដែលឈរជើងតាមមាត់ច្រកព្រំដែន ដើម្បីធ្វើការត្រួតពិនិត្យទៅលើបង្គា ដែលនាំចូលពីបរទេស ក្នុងគោលបំណងទប់ស្កាត់មិនឱ្យបង្គាចាក់សារធាតុ CMC (ចាហួយ) អាចចរាចរក្នុងទីផ្សារប្រទេសកម្ពុជា បានឡើយ។


អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានអំពាវនាវដល់អ្នកប្រកបអាជីវកម្មទាំងអស់កុំប្រព្រឹត្តផ្ទុយនឹងច្បាប់ ដែលនាំឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

photo_2022-02-01_11-29-47 (3)m

photo_2022-02-01_11-29-47c


 


ថ្ងៃអង្គារ, 01 ខែកុម្ភៈ 2022 13:22  លាង ឡា