BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ 

ថ្ងៃអាទិត្យ, 30 ខែមករា 2022 21:19  ហេង សំណាង

photo_2022-01-30_19-45-59 (2) (1)

ថ្ងៃស្អែកទី៣១ ខែមករា ឆ្នាំ២០២២ ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិត ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគញមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា។

ស្ពានអាកាសថ្មីដែលគ្រោង នឹងបើកការដ្ឋានស្ថាបនានេះមាន បណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាន និងកំពុងសាងសង់បានជាង ៦៣ភាគរយហើយនោះ។ 

សំណង់ស្ពានអាកាសថ្មីដែលស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ដោយប្រើរយៈពេល ១៥ខែ ពោលគឺឱ្យហើយនៅចុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសចំនួនពីរ កន្លែងក្នុងនោះគឺគម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤លើមហាវិថីសហព័ន្ធរុស្សី និងគម្រោងសាងសង់ស្ពានអាកាសលើ បណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច សាលាដែក ជាប់នឹងឃ្លាំងស្តុកប្រេងឥន្ធនៈសូគីម៉ិច ខណ្ឌឫស្សីកែវ នេះ។ គម្រោងនៃការស្ថាបនាស្ពានអាកាសទាំងពីរនេះ គ្រោងឱ្យរួចរាល់នៅមុនកម្ពុជាធ្វើជាម្ចាស់ ផ្ទះនៃព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAME ២០២៣៕

photo_2022-01-30_21-15-43

photo_2022-01-30_19-45-59

photo_2022-01-30_19-45-58

 


ថ្ងៃអាទិត្យ, 30 ខែមករា 2022 21:19  ហេង សំណាង