BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២

ថ្ងៃអាទិត្យ, 30 ខែមករា 2022 15:28  ហេង សំណាង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាប់ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដោយការផ្តល់នូវពានរង្វាន់នេះ បន្ទាប់ពីមើលឃើញ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

photo_2022-01-30_14-56-45

យោងតាមលិខិតរបស់បណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាប់ ដែលបានចេញ កាល ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ពិធីប្រគល់ពានរង្វាន់នេះ នឹង ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ហើយការ ផ្តល់ពាន រង្វាន់នេះ ដោយសារតែការដឹកនាំដ៏ ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាម ជា នាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការ កសាង សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល។

   ក្នុងលិខិត បានលើកឡើងទៀតថា គណៈកម្មាធិការ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។ តាមរយៈលិខិតនេះ លោកបណ្ឌិត Thomas G. Walsh បានបញ្ជាក់ថា «មូលនិធិពានរង្វាន់សន្តិភាព ស៊ុនហាក់ សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាព ស៊ុនហាក់ ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការ កសាង សន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។

គួរបញ្ចាក់ថាពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើ មនុស្ស ជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង សម្រាប់ មនុស្ស ជំនាន់ក្រោយ»។ លោកបណ្ឌិត Thomas G. Walsh បានឱ្យដឹងទៀតថា គណៈកម្មាធិការជ្រើសរើសជ័យលាភី ពិតជា មាន កិត្តិយសយ៉ាងក្រៃលែងចំពោះដែលសម្តេចតេជោ យល់ព្រមទទួលយកពានរង្វាន់នេះ និង ផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយផ្ទាល់ ព្រមទាំងនឹងថ្លែង សារនៃក្ដីសង្ឃឹម សម្រាប់ អនាគតដ៏សុខសាន្តរបស់មនុស្សជាតិ។ គណៈកម្មការពានរង្វាន់សន្តិភាពស៊ុនហាក់សង្ឃឹមថា នឹងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ សម្តេចតេជោ ដោយផ្ទាល់ក្នុងការកសាងពិភពលោកមួយពោរពេញ ដោយសន្តិភាពសម្រាប់ មនុស្ស ជំនាន់ក្រោយ។

គួររំលឹកថាពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់ សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាព របស់ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ពិធីប្រគល់រង្វាន់លើកទីមួយ ដែលផ្តោតលើបញ្ហា «បម្រែបម្រួលអាកាសធាតុ» ត្រូវបានប្រគល់ជូន អតីតប្រធានាធិបតីប្រទេសគីរីបាទី គឺលោក Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យា សាស្ត្រ ជលផលមកពីប្រទេសឥណ្ឌា និងបណ្តាឥស្សរជនល្បីៗចំនួនលើពិភពលោកផងដែរ ។


ថ្ងៃអាទិត្យ, 30 ខែមករា 2022 15:28  ហេង សំណាង