BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចខេត្តប៉ៃលិន កំពុងស៊ើបអង្កតករណីប្រទះឃើញគ្រប់បែកកែច្នៃ

ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 11:18  លាង ឡា

photo_2022-01-27_11-04-55 (2)M

ខេត្តប៉ៃលិន៖ សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន កំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កត ស្វែងរកជនមិនស្គាល់អត្តសញ្ញាណ ដែលបានផ្ញើគ្រាប់បែកកែច្នៃ តាមរយៈក្រុមហ៊ុនដឹកជញ្ជូន បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២កន្លងទៅ។

ប្រភពពីមន្រ្តី នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន បានឱ្យដឹងថា មកទល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ករណីគ្រាប់បែកកែច្នៃ ដែលជនមិនស្គាល់អត្តសញ្ញាណ បានផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន។

យ៉ាងណាក៏ដោយ ប្រភពនៅពុំទាន់បង្ហាញនូវមូលហេតុណាមួយដែលបណ្តាលឱ្យជនមិនស្គាល់អត្តសញ្ញាណ រៀបចំគ្រាប់បែកកែច្នៃ និងផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន នោះទេ ប៉ុន្តែសមត្ថកិច្ចអះអាងថា មានតម្រុយខ្លះ ក្នុងការកំណត់អត្តសញ្ញាណរបស់ជនសង្ស័យ។

សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានអន្តរាគមន៍រំដោះគ្រាប់បែកកែច្នៃមួយ ដែលជនមិនស្គាល់អត្តសញ្ញាណបានផ្ញើតាម ក្រុមហ៊ុន J&T ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៦ និង២០នាទីយប់ នាថ្ងៃកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានទូរសព្ទមកក្រុមហ៊ុន J&T តាមរយៈទូរសព្ទលេខ ០១១ ២១៧ ០៤៤ ដោយប្រាប់ថា ឲ្យបុគ្គលិកទៅយកឥវ៉ាន់ នៅចំណុចតារាងបាល់ ខាងកើតរូបសំណាកលោកយាយយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ។លុះដល់ម៉ោង ៦និង៥៤នាទីយប់ បុគ្គលិកក្រុមហ៊ុន បានទៅយកអីវ៉ាន់ តែដោយមានការសង្ស័យ ក៏បានបើកមើល ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង តែបានពន្លត់ទាន់ពេល។

របាយការណ៍ឱ្យដឹងបន្តថា ជនមិនស្គាល់អត្តសញ្ញាណគ្រោងផ្ញើប្រអប់ឥវ៉ាន់ទៅគោលដៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងអ្នកទទួលមានលេខទូរសព្ទ ០៨៦ ២២៤ ៤៤០/ ០១២ ៤០៥ ៧១៦ ។ មន្ត្រីជំនាញបានបញ្ជាក់ថា គ្រាប់បែកកែច្នៃនេះ មានកម្លាំងផ្ទុះស្មើនឹង មីនតោន១គ្រាប់៕

photo_2022-01-27_11-04-55M


 


ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 11:18  លាង ឡា