ព្រះវិហារ៖ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង ផែនការងារប្រឆាំងគ្រឿងញឿននៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ស៊ុន ចលនា នាយការិយាល័យប្រឆាំង គ្រឿងញៀនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១និង០៤ នាទី បានបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀនប្រព្រឹត្តនៅចំណុចសួនកុមារផ្លូវភ្លោះ ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ សុខ តុលា ហៅ នាគស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ២-ឈ្មោះ សុន សិលា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលដកដំឡូង ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៣-ឈ្មោះ ឆាន វណ្ណនី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលដកដំឡូងស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៤-ឈ្មោះ ឆាយ វ៉ាន់ស្រេង ហៅ ប៉ូច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ៥-ឈ្មោះ ហង្ស មករា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុតរស់នៅ ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
វត្ថុតាងចាប់យកមាន៖ ១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៨កញ្ចប់។ ២-ទូរស័ព្ទ ចំនួន០៤គ្រឿង។
ជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះវិហារ អនុវត្តបន្តតាមនីតិវិធី៕