BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវកៅស៊ូថ្មីឆ្ពោះទៅក្រុងបូកគោ នឹងត្រូវពុះជ្រៀកចម្ការដូងប្រេងឧកញ៉ា ម៉ុង ឬទ្ឋី

ថ្ងៃពុធ, 26 ខែមករា 2022 10:42  លាង ឡា

photo_2022-01-26_10-27-13 (2)c

ភ្នំពេញ៖ ផ្លូក្រាលកៅស៊ូថ្មីមួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅតំបន់ភ្នំបូកគោ នឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈរាជរដ្ឋាភិបាល ទើបបង្កើតតំបន់ភ្នំបូកគោ ជារដ្ឋបាលក្រុងថ្មី នៃខេត្តកំពត។

ឧកញ៉ា ម៉ុង ឬទ្ឋី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវកៅស៊ូថ្មីប្រភេទ AC មួយខ្សែប្រវែង២៧គីឡូម៉ែត្រ នឹងកើតចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា ផ្លូវចាក់ក្រាលកៅស៊ូAC នឹងត្រូវតភ្ជាប់ពីរផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ ដោយឆ្លងកាត់តាមចម្ការដូងប្រេង ឆ្ពោះទៅកាន់ភ្នំបូកគោ ។

តាមការឱ្យដឹងពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ផ្លូវក្រាលកៅថ្មីនេះ ត្រូវឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចម្ការដូងប្រេង ដោយក្នុងនោះអ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។

គួរកត់សម្គាល់ដែរថា ការបង្កើតផ្លូវថ្មីនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចកាត់ឃុំចំនួន៣ ក្នុងស្រុកទឹកឈូ ខេត្តកំពត បង្កើតជាក្រុងបូកគោ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ៕

photo_2022-01-26_10-27-13m

photo_2022-01-26_10-27-00m


 


ថ្ងៃពុធ, 26 ខែមករា 2022 10:42  លាង ឡា