BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេច ស ខេង ស្នើដល់ភាគីចំនួនបី​ អោយបន្តចរចារដើម្បីបញ្ចប់វិវាទនៅណាហ្គាវើលដ៍

ថ្ងៃអង្គារ, 25 ខែមករា 2022 10:12  លាង ឡា

photo_2022-01-25_10-01-43c (1)

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ក្រុមអ្នកពាក់ព័ន្ឋករណីក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យបន្តពិភាក្សាគ្នាដោយការអត់ធ្មត់ ដើម្បីឈានដល់ការបញ្ចប់វិវាទ ដែលកំពុងជាប់គាំង។

មានប្រសាសន៍ក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែន នាព្រឹកថ្ងៃអង្គារទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អ្នកពាក់ព័ន្ឋករណីវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យបន្តអត់ធ្មត់ និងប្រកាន់នូវជំហរសម្របសម្រួល។

សម្តេច ស ខេង បន្តថា ភាគីចំនួនបី គឺភាគីបុគ្គលិក ភាគីក្រុមហ៊ុនណាហ្គាវើលដ៍ និងភាគីអាជ្ញាធរ គួរងាកមុខរកគ្នា ទើបអាចរកដំណោះស្រាយឃើញ តែក្នុងករណីរកដំណោះស្រាយមិនឃើញ គឺភាគីពាក់ព័ន្ឋអាចប្តឹងទៅតុលាការ។

photo_2022-01-25_10-01-44m

សូមបញ្ជាក់ថា ការតវ៉ារបស់បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយក៏មានការសម្របសម្រួលជាច្រើនលើករួចមកហើយដែរ តែពុំមានដំណោះស្រាយនោះទេ។
ការតវ៉ានេះ បានកើតឡើងក្រោយពីក្រុមហ៊ុន បានកាត់បុគ្គលិក ចំនួន៣៦៥នាក់ ចេញពីការងារនៅអំឡុងដើមឆ្នាំ និងពាក់កណ្តាលឆ្នាំ២០២១កន្លងទៅ និងការចាប់ខ្លួនតំណាងរបស់ពួកគាត់។ក្រុមអ្នកតវ៉ាបានទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកទាំង៣៦៥នាក់ ចូលធ្វើការវិញ និងដោះលែងតំណាងដែលអាជ្ញាធរចាប់ខ្លួន ព្រមទាំងទាមទារលក្ខខណ្ខការងារមួយចំនួន។

ក្រុមហ៊ុនណាហ្គាវើល បានបញ្ជាក់ថា ការកាត់បន្ថយ និងបញ្ឈប់បុគ្គលិកមួយចំនួន គឺបន្ទាប់ពីក្រុមហ៊ុន បានជួបវិបត្តិដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខណៈត្រឹមឆមាសទី១ ក្រុមហ៊ុន បានខាតបង់ថវិកាជាង៧០លានដុល្លារ៕

photo_2022-01-25_10-01-44 (2)m

photo_2022-01-25_10-01-44 (3)m


 


ថ្ងៃអង្គារ, 25 ខែមករា 2022 10:12  លាង ឡា