BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង សាងសង់បាន៥០ភាគរយ

ថ្ងៃចន្ទ, 24 ខែមករា 2022 14:51  លាង ឡា

photo_2022-01-24_14-43-33

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងជម្រុញពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង សម្រេចបានប្រមាណជា ៥០% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងនឹងបញ្ចប់ហើយដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងបន្តថា បច្ចុប្បន្នកំណើន ប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការលូតលាស់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើសពីសមត្ថភាពផលិត ខណៈតម្រូវការប្រើប្រាស់ទឹកមានប្រមាណជាង ៧០០,០០០ម៉ែត្រគូបក្នុង១ថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០,០០០ម៉ែត្រគូបក្នុង១ថ្ងៃ។ 

សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាត ចំនួន៤កន្លែង ដែលកំពុងផលិត និងផ្គត់ផ្គង់ទឹកស្អាត ចែកចាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ កាលពីឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបែងចែកអតិថិជនដែលប្រើប្រាស់ទឹកស្អាតជា ៣ប្រភេទ។ 

ប្រភេទទី១ គឺអតិថិជនសម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនលើសពី ៧ម៉ែត្រគូបក្នុងមួយខែនឹងទទួលបានតម្លៃ ៤០០រៀល ក្នុងមួយម៉ែត្រគូប ចាប់ពី ២៦ ដល់ ៥០ ម៉ែត្រគូបមានតម្លៃ ១,២៥០រៀល ហើយចាប់ពី ៥១ ដល់ ១០០ គូបមានតម្លៃ ១,៩០០រៀល និងមានតម្លៃ ២,២០០រៀល បើប្រើអស់លើសពី ១០០ ម៉ែត្រគូបឡើងទៅ។

ប្រភេទទី២ គឺអតិថិជនអាជីវកម្មដែលប្រើលើសពី ១៥ ម៉ែត្រគូប ក្នុងមួយខែទទួលបានតម្លៃ ៩៥០រៀល ក្នុងមួយម៉ែត្រគូប ហើយចាប់ពី ១០១ ទៅ ២០០ ម៉ែត្រគូបក្នុងមួយខែមានតម្លៃ ១,៧០០រៀល និងចាប់ពី ២០១ ដល់ ៥០០ ម៉ែត្រគូបក្នុងមួយខែ មានតម្លៃ ២,១០០រៀល និងតម្លៃ ២,៤០០រៀល បើប្រើលើសពី ៥០០ ម៉ែត្រគូបឡើងទៅ។ 

ប្រភេទទី៣ ចំពោះអតិថិជនដែលជាក្រសួង ស្ថាប័ន អង្គភាព ឬស្ថានទូត មិនកំណត់បរិមាណទឹកប្រើប្រាស់ទេដោយមានតម្លៃ ២,៥០០រៀល ក្នុងមួយម៉ែត្រគូប៕

photo_2022-01-24_14-43-40

photo_2022-01-24_14-44-03

photo_2022-01-24_14-44-36

អត្ថបទ៖លាង ឡា


ថ្ងៃចន្ទ, 24 ខែមករា 2022 14:51  លាង ឡា