កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករាឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
អនុវត្តបានចំនួន០៤គោលដៅលើ០៣ក្រុងស្រុកគឺ ៖ ១. ស្រុកសាមគ្គីមានជ័យ ចំនួន០២គោលដៅ, ២. ស្រុកបរិបូណ៌ ចំនួន០១គោលដៅ និង៣. ស្រុកកំពង់ត្រឡាច ចំនួន០១គោលដៅ ។
ជាលទ្ធផលត្រួតពិនិត្យ រថយន្តបានចំនួន១៧គ្រឿង ម៉ូតូបានចំនួន៤៦គ្រឿង គោយន្តបានចំនួន០១គ្រឿង និងបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាល់កុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវាត់ ត្រូវមានស្លាកលេខ កុំឲ្យប្រើប្រាស់ស៊ីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត ៕