BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីបន្តរកឃើញបង្គាចាក់ចាហួយដែលនាំចូលកម្ពុជា

ថ្ងៃសុក្រ, 21 ខែមករា 2022 11:45  លាង ឡា

photo_2022-01-21_11-22-03m (1)

ភ្នំពេញ៖ បង្គាស្រស់ផ្ទុកសារធាតុគីមី ដែលនាំចូល និងត្រៀមចែកនៅកម្ពុជា ត្រូវបានមន្រ្តីជំនាញរកឃើញបន្ថែមទៀត បន្ទាប់ពីទើបបង្រ្កាបបានចំនួនជាង៦តោន កាលពីពេលថ្មីៗកន្លងទៅនេះ។

របាយការណ៍របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះថា មន្រ្តីស៊ើបអង្គេតសាខាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពត បានបន្តការងារត្រួតពិនិត្យគ្រឿងសមុទ្រនាំចូលតាមទិសដៅក្នុងខេត្តកំពត។

ជាលទ្ឋផលនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មន្រ្តីបានធ្វើការត្រួតពិនិត្យរថយន្តដឹកគ្រឿង     សមុទ្រចំនួន៣ ផ្ទុកបង្គាស្រស់ បង្គាក្រៀម និងមឹកក្រៀម និងឃាត់ទុកនៅមុខការិយាល័យកសិកម្មស្រុកកំពង់ត្រាច និងអធិការដ្ឋានស្រុកឈូក ហើយរកឃើញ បង្គាស្រស់ចំនួន២កេស ស្មើនឹង ២០គីឡូក្រាម មានចាក់សារធាតុចាហួយនៅក្នុងក្បាលបង្គា។ 

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រចំនួន៥គ្រឿង និងបានរកឃើញបង្គា សរុបចំនួន ៦,២៦៨គីឡូក្រាម មានចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានចាត់វិធានការភ្លាមៗ តាមរយៈការដុតកម្ទេចចោលផងដែរ៕

photo_2022-01-21_11-22-09c


 


ថ្ងៃសុក្រ, 21 ខែមករា 2022 11:45  លាង ឡា