BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វៀតណាម ជំរុញកម្ពុជា ឱ្យបន្តពិនិត្យដើម្បីឈានដល់បញ្ចប់ការបោះបង្គោលព្រំដែន

ថ្ងៃសុក្រ, 21 ខែមករា 2022 10:59  លាង ឡា

photo_2022-01-21_10-40-26C

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Bui Thanh Son បានជំរុញដល់កម្ពុជា ឱ្យបន្តពិនិត្យដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងស្តីពីការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ឱ្យមានប្រសិទ្ធភាព ដើម្បីឈានដល់ការបញ្ចប់ ការបោះបង្គោលព្រំដែន ដែលនៅសេសសល់។

ស្ថានទូតវៀតណាម ប្រចាំកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបរវាងលោក Bui Thanh Son រដ្ឋ  មន្ត្រីក្រសួងការបរទេស វៀតណាម និងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីទាំងពីរ បានឯកភាពពង្រឹងការសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ លើការងារបោះបង្គោលព្រំដែន និងបន្តការចរចា ការបោះបង្គោលកំណត់ដែលនៅសល់១៦%ទៀត។

នៅក្នុងជំនួបដដែលនេះ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានស្នើដល់ភាគីកម្ពុជា បន្តសហការដោះស្រាយឯកសារផ្លូវច្បាប់ជូនប្រជាជនវៀតណាមនៅកម្ពុជា និងដោះស្រាយបញ្ហាដែលកើតឡើងផ្សេងទៀត ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោក ប្រវែង ១២៧០គីឡូម៉ែត្រ ហើយភាគី ទាំងពីរ បានព្រមព្រៀងគ្នា និងសម្រេចកិច្ចការបោះបង្គោលព្រំដែន បានប្រមាណ៨៤% រួចមកហើយ៕

photo_2022-01-21_10-40-26 (2)M

photo_2022-01-21_10-40-10M


 


ថ្ងៃសុក្រ, 21 ខែមករា 2022 10:59  លាង ឡា