ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាប្រធានក្រុមការងារជួយឃុំព្រៃដើមថ្នឹង និង លោកបណ្ឌិត លី រិទ្ធិ ជាអនុប្រធានក្រុមការងារជួយឃុំព្រៃដើមថ្នឹង បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមផ្ទះ ជាពិសេសចាស់ជរានៅក្នុងឃុំ អ្នកប្រកបរបរតម្បាញ កាត់ដេរ បន្ទាប់មកឯកឧត្តមបានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំ ដូចជា ផ្លូវបេតុង ប្រឡាយមេរំលេច និងកន្លែងបូមទឹកស្រោចស្របស្រែប្រាំង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។
ជាបន្តឯកឧត្តមបានជួបសម្ភាសន៍ជាមួយភ្នាក់ងារយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា អំពីសមិទ្ធផលនានានៅក្នុងឃុំ ទាំងអស់នេះដែរ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ប្រធានក្រុមការងារ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជួបជាមួយសិស្សនិទេ្ទស A ចំនួន៣នាក់ និងបានប្រគល់ប័ណ្ណសរសើរ និងថវិកាក្នុង១នាក់ ៥០០.០០០រៀល ជាការលើកទឹកចិត្តពួកគាត់ ដែលបានខិតខំរៀនសូត្ររហូតទទួលបាននិទេ្ទស A។