BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចោរ១ក្រុមធំ ដែលតែងបន្លំលួចនៅកន្លែងវេរលុយតាមបណ្តាខេត្ត ត្រូវបានចាប់ខ្លួន

ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 10:07  លាង ឡា

photo_2022-01-20_09-44-12 (3)C (1)

កំពង់ធំ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចតាមបណ្តាខេត្ត បានឃាត់ខ្លួនជនសង្ស័យជាចោរ១ក្រុម ក្រោយពេលពួកគេតែងធ្វើសកម្មភាពបន្លំ និងលួច នៅតាមទីតាំងវេរលុយ និងកន្លែងលក់ដូរនានា។ នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅពេលពួកគេបម្រុងធ្វើសកម្មភាពនៅទីតាំងលក់ដូរមួយកន្លែង ក្នុងខេត្តកំពង់ធំ ប៉ុន្តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល។

សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចឆ្មក់បង្រ្កាប និងចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់ ពាក់ព័ន្ធករណីលួចលុយនៅតាមកន្លែងវេរលុយ និងកន្លែងលក់ចាប់ហួយធំៗក្នុងភូមិសាស្រ្តខេត្តកំពត ក្រុងព្រះសីហនុ ខេត្តស្វាយរៀង ជ្រៃធំខេត្តកណ្តាល ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ 

ប្រភពពីសមត្ថកិច្ច បានបន្តថា ក្រុមជនសង្ស័យគ្រោងធ្វើសកម្មភាពក្នុងខេត្តកំពង់ធំ នឹងគ្រោងទៅធ្វើសកម្មភាពលួចនៅខេត្តសៀមរាប ប៉ុន្តែត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែន បង្ក្រាបបានទាន់ពេលវេលា។ សមត្ថកិច្ច បានបញ្ជាក់ថា ពួកគេតែងធ្វើសកម្មភាពប្រទាក់ក្រឡាគ្នាជាមួយ ដោយមានផែនការច្បាស់លាស់នៅទីតាំងវេរលុយ និងតាមកន្លែងលក់ដូរធំៗ ដោយធ្វើយ៉ាងណា ឱ្យអាជីវករភ្លេចខ្លួន ហើយធ្វើសកម្មភាពលួច រួចគេចខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ និងកំពុងចាត់វិធានការតាមនីតិវិធី៕

photo_2022-01-20_09-44-12 (2)M

photo_2022-01-20_09-44-12M


 


ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 10:07  លាង ឡា