BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញ យានយន្តល្មើសចំនួន ៦៧៨ គ្រឿង នៅទូទាំងប្រទេស

ថ្ងៃអង្គារ, 18 ខែមករា 2022 17:01  ហេង សំណាង

photo_2022-01-18_16-45-22 (1)

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឲ្យដឹងថា ចំនួនគោលដៅសរុប ១២៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨,៧២៩គ្រឿង ម៉ូតូ៥,១៦១គ្រឿង ក្នុងនោះរកឃើញយានយន្ត ល្មើសសរុបចំនួន ៦៥៣គ្រឿង មានម៉ូតូចំនួន ៤៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អន ក្រ.បក នៅទូទាំងប្រទេស។ 

ដោយឡែកក្នុងរយៈពេល១៨ថ្ងៃ (ថ្ងៃទី០១-១៨ ខែមករា) ការរឹតបន្ដឹង ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៨៧,៩២២គ្រឿង  ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១,៧៩៤គ្រឿង មានម៉ូតូចំនួន ៨,៨៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អន ក្រ.បក នៅទូទាំងប្រទេស។ 

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល ១៨ថ្ងៃ នៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យ យានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អ ប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

photo_2022-01-18_16-45-15

 


ថ្ងៃអង្គារ, 18 ខែមករា 2022 17:01  ហេង សំណាង