BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចចម្រុះ បង្រ្កាបទីតាំងនាំសត្វជ្រូកចូលខុសច្បាប់ពីប្រទេសថៃ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ

ថ្ងៃអង្គារ, 18 ខែមករា 2022 13:48  ហេង សំណាង

photo_2022-01-18_13-41-42 (1)

បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះ មានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកអូរជ្រៅ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ និងកម្លាំងយោធាស្រុកអូរជ្រៅ និងលោកមេឃុំអូរបីជាន់ ដឹកនាំសម្របសម្រួលដោយលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងខេត្ដបន្ទាយមានជ័យ។ នៅវេលាម៉ោង៧និង៣០នាទី កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានចុះបង្ក្រាបជាក់ស្ដែងទីតាំង លួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃ និងផលិតផលពីសត្វ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់ ខេត្ដបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដើម្បីទប់ស្កាត់ការលួចនាំចូលផលិតផលមានដើមកំណើតពីសត្វ ដោយខុសច្បាប់ពីប្រទេសជិតខាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលផ្ទាល់ដោយលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ចុះបង្ក្រាបជាក់ស្ដែងទីតាំងមួយកន្លែង ដែលលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃ និងផលិតផលដើមកំណើតពីសត្វ ដែលមានម្ចាស់ឈ្មោះ តាំ ជ័យ ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបណ្ដោះអាសន្ន នៅភូមិអូរបីជាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយបន្ទាយមានជ័យ។

លោកប្រធានការិយាល័យ បានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការបង្រ្កាបនេះ ដោយម្ចាស់ទីតាំងបានដឹងខ្លួនមុន ហើយបានគាស់ទ្រុងព្រលែងសត្វជ្រូករស់ប្រមានជា៧០ក្បាល ឲ្យរត់ចូលក្នុងព្រៃអស់នៅសល់តែ០២ក្បាលក្នុងទ្រុង ហើយម្ចាស់ទីតាំងឈ្មោះ តាំ ជ័យ ក៏បានរត់គេចខ្លួនបាត់ផងដែរ។ ជាមួយគ្នានោះសមត្ថកិច្ចចម្រុះ បានឆែកឆេរទីតាំងនោះរកឃើញសត្វជ្រូកដែលធ្វើរួចំនួន០៩ក្បាល។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖តាមការណែនាំពី លោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ចំពោះម្ចាស់ទីឈ្មោះ តាំ ជ័យ ឲ្យមន្ត្រីជំនាញផលិតកម្មនិងបសុព្យា បាលខេត្ត រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

photo_2022-01-18_13-41-52

photo_2022-01-18_13-41-49

 


ថ្ងៃអង្គារ, 18 ខែមករា 2022 13:48  ហេង សំណាង