BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខ របស់អតីតផ្កាយ២និងបក្សពួកពាក់ព័ន្ធការរារាំងដល់វិធានសុខាភិបាលកូវីដ-១៩

ថ្ងៃអង្គារ, 18 ខែមករា 2022 11:12  ហេង សំណាង

photo_2022-01-18_10-59-13 (1)

ភ្នំពេញ: កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងការ រារាំងដល់ការអនុវត្តវិធានការ សុខាភិបាល និង វិធានការរដ្ឋបាល ការពារការរាតក្បាត ជម្ងឺកូវីដ១៩ ប្រព្រឹត្តនៅចំណុច នៅ ក្នុងភូមិ ដំណាក់ ធំ ២ សង្កាត់ ស្ទឹង មាន ជ័យ ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទ៣នាក់ ខាងលើរូបនេះមាន ឈ្មោះ១៖ ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ មាន ឋានៈ អនុ ប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការ នគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ។ ២៖ ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣៖ ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។
នៅក្នុងសំណរឿងក្តីនេះ សាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃ ទី២៩ ខែ មករាឆ្នាំ ២០២១ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ អ៊ុង ចាន់ធួក ដាក់ពន្ធនាគារ កំណត់ ១ឆ្នាំកន្លះ និង ពិន័យ៥ លានរៀល ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះឡាយ ភារុណ និង ឈ្មោះ កុក ឃី ត្រូវបានតុលាការផ្តន្ទាទោសដាក់គុកក្នុងម្នាក់ៗកំណត់ម្នាក់១ឆ្នាំពិន័យ ៥លានរៀលសម្រាប់ចូលថវិការដ្ឋ។ ក្នុងចំណោមអ្នកទាំង៣នាក់ ត្រូវជាប់ចោទពីបទ រារាំងដល់ការអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល តាមមាត្រា ៤ និង១១នៃ ច្បាប់កូវីត.១៩ ។ ពួកគេបានប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍បានតម្កល់ទោសរបស់ពួក គេ រក្សាទុកដដែល។ពួកគេ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ពួកគេទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០២១ នៅ ក្នុងភូមិ ដំណាក់ ធំ ២ សង្កាត់ ស្ទឹង មាន ជ័យ ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២២៕


ថ្ងៃអង្គារ, 18 ខែមករា 2022 11:12  ហេង សំណាង