ភ្នំពេញ៖ ជនសង្ស័យ១ក្រុម ជាចោរឆក់ទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន ក្រោយពេលពួកគេបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈ។
លោក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា កាលពីទី១៧ ខែមករា សមត្ថកិច្ចបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ បន្ទាប់ពីមានករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈនៅក្នុងមូលដ្ឋាន។
លោក អធិការ បានឱ្យដឹងបន្តថា ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ ម៉ូតូម៉ាកហុងដាស្កុបពី ចំនួន១គ្រឿង,កាបូបចំនួន៤,អត្តសញ្ញាណប័ណ្ណចំនួន៤សន្លឹក,កាតចាក់វ៉ាក់សាំង ចំនួន៧សន្លឹក,ប័ណ្ណ .ប.ស.ស.ចំនួន២សន្លឹក និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួន រួមមាន៖ ទី១ ឈ្មោះ ស៊ូ ដេវីត អាយុ២០ឆ្នំា,ទី២ឈ្មោះ ជួន សូម៉ាត្រា ហៅចេក អាយុ២៥ឆ្នំា,ទី៣ឈ្មោះ អៀង សាន់ថៃ ហៅឆៃ អាយុ២៥ឆ្នំា, ទី៤ឈ្មោះ សោម វិចិត្រ ហៅចិត្ត អាយុ៤២ឆ្នំា,ទី៥ឈ្មោះ សំ សុផាត ហៅ ផា អាយុ៣៥ឆ្នំា,និងទី៦ឈ្មោះ ជួន វីរៈ ហៅអូន អាយុ៣៣ឆ្នំា។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍កំពុកំសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធី៕