BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ ដើម្បីត្រៀមបើកវេទិកាទេសចរណ៍អាស៊ាននារសៀលនេះ

ថ្ងៃអង្គារ, 18 ខែមករា 2022 10:43  ហេង សំណាង

photo_2022-01-18_10-17-39c

ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃនេះ។ វេទិកាទេសចរណ៍អាស៊ាន ជាវេទិកាដ៏មានសារសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។ 

បើតាមរបាយការណ៍បានបង្ហាញថា អ្នកទេសចរណ៍អន្តរជាតិចូលមកអាស៊ាន មានរហូតដល់ប្រមាណ ១៣៦,២៤លាននាក់ កំណើនប្រមាណ ៧ភាគរយ ហើយបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់។ វិស័យទេសចរណ៍នេះ បានផ្តល់ចំណូលប្រមាណ ១០ភាគរយ នៃផលិតផលសរុបរបស់អាស៊ាន។ តែនៅឆ្នាំ២០២០ ទេសចរអន្តរជាតិ ចូលមកទស្សនាអាស៊ាន មានត្រឹមប្រមាណ ២៥.៩៦លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ ៨០.៥ភាគរយ។ ចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥.៨ភាគរយ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។

photo_2022-01-18_10-17-38m

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ ការសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ ដោយផ្ទាល់លើកនេះ ឈរលើមូលដ្ឋាននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ, ភាពសុាំសហគមន៍, ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩, ការអនុវត្តវិធាន S.O.P. ក៏ដូចជាយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ-១៩។ 

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។
ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីដៃគូសន្ទនាដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងសមាគមទេសចរណ៍អាស៊ាន (ASEANTA)។ ភ្ញៀវកិត្តិយស ដែលចូលរួមមានដូចជា៖ លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរ (The Most Beautiful Bay Club) និងគោលដៅទេសចរណ៍មេគង្គ (Destination Mekong)។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃជាដើម៕

photo_2022-01-18_10-17-37m

photo_2022-01-18_10-17-38 (2)m


 


ថ្ងៃអង្គារ, 18 ខែមករា 2022 10:43  ហេង សំណាង