BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាអោយចាប់ខ្លួន

ថ្ងៃអង្គារ, 18 ខែមករា 2022 08:36  ហេង សំណាង

photo_2022-01-18_08-18-27 (1)

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤នឹង១០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាអោយចាប់ខ្លួន នៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនត្រូវចោទឈ្មោះ ឡយ គា ហៅ ពិស ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកពង់ស្ពឺ តាមដីកា២ ទី១-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៨៦ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទរក្សាទុក ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទី២-ដីកាបង្គាប់ឲ្យចាប់ខ្លួន និង ឃុំខ្លួនលេខ ២៦ ចុះថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២១ របស់លោក ថៃ គឹមមុនី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទរក្សាទុក ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ បានបញ្ជូនជនត្រូវចោទទៅលោកចៅក្រមចាត់ការតាមនីតិវិធី ៕


ថ្ងៃអង្គារ, 18 ខែមករា 2022 08:36  ហេង សំណាង