កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១៤និង៣០នាទី លើផ្លូវល្បឿនលឿនត្រង់ចំណុចភូមិ បាញ់កង្កែប ឃុំ ត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តរួចជ្រុលទៅបុកមនុស្ស ០២នាក់ទៀត បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន ៣នាក់។
នគរបាលចរចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ១គ្រឿង ម៉ាកលីប្រូ ពណ៌ ស ពាក់ស្លាកលេខត្បូងឃ្មុំ 2A-9627 អ្នកបើកបរឈ្មោះ បូ ចាន់រស្មី ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅ ភូមិ ធំណាង ឃុំ មុងរាវ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មានអ្នករួមដំណើរ ២នាក់ ឈ្មោះGONG QIAN YIN ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅ ភូមិ ទួលព្រិច ឃុំ ត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច ។
ប្រភពបន្តថា ពេលមកដល់ចំណុចខាងលើបានប៉ះទង្គិចជាមួយរថយន្ត ១គ្រឿង ម៉ាក SOWAR ពណ៌ ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-8227 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេចក្រោយពេលកើតហេតុ) កំពុងចតលើផ្លូវ រួចរថយន្តម៉ាកលីប្រូបានជ្រុលទៅបុកមនុស្ស ២នាក់ ទី១ - ឈ្មោះ មុត វ៉ែន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅ ភូមិ ត្រពាំងជ្រៃ ឃុំ កំពង់ក្តី ស្រុក ជីក្រែង ខេត្តសៀមរាប(ស្លាប់នៅកន្លែងកើតហេតុ) និងទី២- ឈ្មោះ តែម ថេត ភេទប្រុស អាយុ ១៦ឆ្នាំ
រស់នៅភូមិស្វាយពក ឃុំ ស្វាយ ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងអង្គុយលើផ្លូវ (រងបួសធ្ងន់) ។ ចំណែក ឈ្មោះ បូ ចាន់រស្មី ឈ្មោះ GONG QIAN YIN រងរបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនិងប្រគល់សពជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង ២គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងគង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕