កំពង់ចាម ៖ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តកិច្ចប្រតិបន្តការស្រាវជ្រាវស្វែងរកបក្ខពួក និងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន០៩នាក់បន្ថែម សរុបចំនួន១១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។
ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕