BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ខ្លួនជនជាតិចិនម្នាក់ករណីកែច្នៃជួញដូរគ្រឿងញៀននិងរឹបអូសគ្រឿងញៀនជាង៦គីឡូក្រាម

ថ្ងៃអាទិត្យ, 16 ខែមករា 2022 10:36  ហេង សំណាង

2022-01-16 10.26.21

រាជធានី​ភ្នំពេញ​៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​១១​  ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៩​និង​២០​នាទី​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣)​ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ទោ​ ប្រុ​ញ​ សាន​ និង​លោក​ឧត្តមសេនីយ៍ទោ​ ភឹ​ម​ ច័ន្ទ​តា​រ៉ា​ នាយករង​មន្ទីរ​ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក​ ទី​ មុនិន្ទ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ស៊ើបអង្កេត​ ស្រាវជ្រាវ​ បង្ក្រាប​នៅ​ចំណុច​ ផ្ទះ​ជួល​លេខ​១​ ផ្លូវ​លេខ​៦​ បុរី​សែន​សុខ​ សង្កាត់​ទួល​សង្កែ​២​ ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​

​ការ​បង្ក្រាប​ខាងលើ​នេះ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ លី​ ស៊ូ​ចៃ​ (LY​ XU​ JAY)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៥៩​ ជនជាតិ​ ចិន​។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ទម្ងន់​សុទ្ធ​ ៦​ គ​.​ក្រ​ ៤០​ក្រាម​,​ កេ​តា​មីន​(KETAMINE)​ទម្ងន់​សុទ្ធ​ ១០.២៥​ក្រាម​។​

​សរុប​សារធាតុ​ញៀន​ទម្ងន់​ ០៦​ គ​.​ក្រ​ ៥០.២៥​ ក្រាម​ និង​ សារធាតុ​ផ្សំ​ ៩​ គ​.​ក្រ​ ៦៦៥​ក្រាម​,​ ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​  ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕

2022-01-16 10.26.16


 


ថ្ងៃអាទិត្យ, 16 ខែមករា 2022 10:36  ហេង សំណាង