BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អតីតព្រះសង្ឃ ពឿយ មេត្តា ត្រូវបានអាជ្ញាធរចាប់ផ្សឹក

ថ្ងៃសៅរ៍, 15 ខែមករា 2022 10:21  លាង ឡា

photo_2022-01-15_10-18-12

ភ្នំពេញ៖ អតីតសង្ឃ ពឿយ មេត្តា ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួន និងផ្សឹក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសជាច្រើនករណី។

យោងតាមសាលាគណរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ គណៈសង្ឃនាយក បានសម្រេចផ្សឹកបុគ្គលឈ្មោះ ពឿយ មេត្តា ស្របតាមពុទ្ធវិន័យ និងច្បាប់រដ្ឋ ជាស្ថាពរ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ០១១ អ.យ.ក ចុះថៃ្ងព្រហស្បតិ៍ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះញង់ ឱ្យមានការរើសអើង និងបាតុកម្ម ឱ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ។ 

គួរកត់សម្គាល់ថា ការចាប់ខ្លួនអតីតសង្ឃ ពឿយ មេត្តា ធ្វើឡើងក្រោយពីមានការបាតុកម្មទ្រង់ទ្រាយធំមួយមុខភូមិគ្រឹះលោកស្រីឧកញ៉ា សៀង ចាន់ហេង ពាក់ព័ន្ធដីវត្តបារមីគិរីខេមរាភ្នំបិតាធំ ឬហៅវត្តលោកយាយជំទាវ ហេង នៅប្រទេសជប៉ុន។

លោកស្រី ឧកញ៉ា សៀង ចាន់ហេង ធ្លាប់បានឱ្យដឹងថា លោកស្រី បានជាវដីមួយកន្លែង នៅប្រទេសជប៉ុន ដើម្បីកសាងវត្តព្រះពុទ្ធសាសនា ហើយប្រគេនចំពោះគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៧ កន្លងទៅ មិនមែនសម្រាប់បុគ្គលណាមួយនោះទេ។ ប៉ុន្តែអតីតសង្ឃ ពឿយ មេត្តា បានបដិសេធ ហើយធ្វើយុទ្ធនាការទាមទារដីវត្តនៅប្រទេសជប៉ុន ដោយអះអាងថា ធ្លាប់ដឹកនាំកសាងវត្តនៅជប៉ុន អស់រយៈពេលជាច្រើនឆ្នាំ។

បន្ទាប់ពីផ្ទុះការតវ៉ារួចមក ថ្នាក់ដឹកនាំព្រះសង្ឃ បានសម្រេចប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់ដីវត្តបារមីគិរីខេមរាភ្នំបិតាធំ ឬហៅវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃ និងសម្បត្តិតេកពុទ្ធសាសនាថេរវាទកម្ពុជា៕

photo_2022-01-15_10-18-25

photo_2022-01-15_10-18-21

photo_2022-01-15_10-18-18

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 15 ខែមករា 2022 10:21  លាង ឡា