BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តម្រូវការទឹកស្អាតនៅភ្នំពេញនឹងលែងខ្វះខាត នាអំឡុងពាក់កណ្តាលឆ្នាំ២០២៣

ថ្ងៃសុក្រ, 14 ខែមករា 2022 12:16  លាង ឡា

photo_2022-01-14_11-40-40c (1)

ភ្នំពេញ៖ តម្រូវការប្រើប្រាស់ទឹកស្អាត ក្នុងរាជធានីភ្នំពេញ កំពុងមានការកើនឡើងខ្លាំង ជាហេតុធ្វើឱ្យអ្នករស់នៅតំបន់ជាយក្រុងខ្វះខាតទឹកស្អាត ខណៈការផលិតនៅមានកម្រិត ប៉ុន្តែអ្នកផ្គត់ផ្គង់ទឹកស្អាតអះអាងថា បញ្ហានេះនឹងត្រូវបញ្ចប់នាអំឡុងពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា  បច្ចុប្បន្នផលិតកម្មក្នុងការផលិតទឹកស្អាត មានត្រឹម៦សែនម៉ែត្រគូប ខណៈតម្រូវការប្រើប្រាស់មានរហូតដល់៧សែនម៉ែត្រគូប។លោកថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដោះស្រាយបញ្ហានេះ តាមរយៈការសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដែលសមត្ថភាពបែងចែកទឹកទៅតាមតំបន់នានា ក្នុងរាជធានីភ្នំពេញ នៅអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

photo_2022-01-14_11-40-40 (3)m

សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាត ចំនួន៤កន្លែង ដែលកំពុងផលិត និងផ្គត់ផ្គង់ទឹកស្អាត ចែកចាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

កាលពីឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបែងចែកអតិថិជនដែលប្រើប្រាស់ទឹកស្អាតជា ៣ ប្រភេទ។ 

ប្រភេទទី១ គឺអតិថិជនសម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនលើសពី ៧ម៉ែត្រគូបក្នុងមួយខែនឹងទទួលបានតម្លៃ ៤០០ រៀល ក្នុងមួយម៉ែត្រគូប ចាប់ពី ២៦ ដល់ ៥០ ម៉ែត្រគូបមានតម្លៃ ១២៥០ រៀល ហើយចាប់ពី ៥១ ដល់ ១០០ គូបមានតម្លៃ ១៩០០រៀល និងមានតម្លៃ ២២០០រៀល បើប្រើអស់លើសពី ១០០ ម៉ែត្រគូបឡើងទៅ។

ប្រភេទទី២ គឺអតិថិជនអាជីវកម្មដែលប្រើលើសពី ១៥ ម៉ែត្រគូប ក្នុងមួយខែទទួលបានតម្លៃ ៩៥០រៀល ក្នុងមួយម៉ែត្រគូប ហើយចាប់ពី ១០១ ទៅ ២០០ ម៉ែត្រគូបក្នុងមួយខែមានតម្លៃ ១៧០០រៀល និងចាប់ពី ២០១ ដល់ ៥០០ ម៉ែត្រគូបក្នុងមួយខែ មានតម្លៃ ២១០០រៀល និងតម្លៃ ២៤០០រៀល បើប្រើលើសពី ៥០០ ម៉ែត្រគូបឡើងទៅ។ 

ប្រភេទទី៣ ចំពោះអតិថិជនដែលជាក្រសួង ស្ថាប័ន អង្គភាព ឬ ស្ថានទូត មិនកំណត់បរិមាណទឹកប្រើប្រាស់ទេដោយមានតម្លៃ ២៥០០រៀលក្នុងមួយម៉ែត្រគូប៕

photo_2022-01-14_11-40-40 (2)m


 


ថ្ងៃសុក្រ, 14 ខែមករា 2022 12:16  លាង ឡា