BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)

ថ្ងៃសុក្រ, 14 ខែមករា 2022 09:39  ហេង សំណាង

photo_2022-01-14_08-32-31 (1) (1)

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំជង្រុក ស្រុកគងពិសី ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរស័ព្ទ)  នៅចំណុចមុខរោងចក្រ បេតាក្រូ ផ្លូវបេតុងតំបន់សេដ្ឋកិច្ចពិសេស ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង០០នាទី។
លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំជង្រុក ស្រុកគងពិសី ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០និង៣០នាទី។

ជនសង្ស័យទី១-ឈ្មោះ ស៊ឹង ប៊ុនឡុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រវីតាល់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)(មានសារធាតុញៀន), ទី២-ឈ្មោះ លន ផាលិ ហៅ ផាន់ណា ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជន្លូញឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន)(មានសារធាតុញៀន), ទី៣-ឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)(មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ជិន សុជ្ជត្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនទំនិញអនឡាញ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវបេតុង ភូមិត្រពាំងជ្រៃសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូតវត្ថុតាងៈ ម៉ូតូចំនួន២គ្រឿងម៉ាកឃ្លីក ស៊េរី0២១ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IY-9347, ម៉ាកសេ១២៥ ស៊េរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1U-1554 របស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទចំនួន១គ្រឿងម៉ាកវីវូ ពណ៌ខ្មៅរបស់ជនរងគ្រោះ។

លោកវរសេនីយ៍ឯក ហង្ស មុនី បានបញ្ជាក់ថាជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង បានបើកម៉ូតូម៉ាកឃ្លីក ស៊េរី០២១ ឌុបជនសង្ស័យឈ្មោះ លន ផាលិ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ(បើកនាំមុខ) និងជនសង្ស័យឈ្មោះ ផានិត បើកម៉ូតូម៉ាកហុងដាសេ125 ពណ៌ក្រហម ស៊េរី០១៤ ឡើងតែម ០២១ តែម្នាក់ឯងតាមពីក្រោយ ចេញពីបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ ផានិត ម្ដុំផ្សារត្រាំខ្នារ (ស្រុកគងពិសី) មករាជធានីភ្នំពេញ ដើម្បីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនរងគ្រោះ កំពុងកាន់ទូរស័ព្ទដៃម៉ាក វីវ៉ូ ពណ៌ខ្មៅ (និយាយ) ពេលនោះ ជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង បានបន្ថែមល្បឿនម៉ូតូទៅមុខវ៉ាអែបទន្ទឹមម៉ូតូជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង បានលូកឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច រួចក៏ហុចទូរស័ព្ទនោះ ឱ្យទៅជនសង្ស័យឈ្មោះ លន ផាលិ ជាអ្នកទុក ហើយបន្ថែមល្បឿនម៉ូតូគេចខ្លួន ទៅមុខបានបន្តិច ជនសង្ស័យឈ្មោះ លន ផាលិ បានចុះពីលើម៉ូតូរត់គេចខ្លួន ចំណែកជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង បានបន្ថែមល្បឿនម៉ូតូទៅមុខទៀត បន្ទាប់មកសន្តិសុខក្នុងតំបន់សេដ្ឋកិច្ចពិសេសបានរាយការណ៍ប្រាប់សមត្ថកិច្ច ភ្លាមនោះ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូលល្បាតទាន់ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ លន ផាលិ រួមទាំងទូរស័ព្ទរបស់ជនរងគ្រោះ បាននាំយកមកសាកសួរ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង ដែលកំពុងបើកម៉ូតូម្តុំផ្លូវរថភ្លើងភូមិប្រទះឡាង(សង្កាត់ប្រទះឡាង) នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០និង៣០នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំជង្រុក ស្រុកគងពិសីឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ ដែលកំពុងដេកនៅក្នុងបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមទាំងម៉ូតូម៉ាកសេ១២៥ ស៊េរី ០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1U-1554។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើអធិការដ្ឋាននគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕


ថ្ងៃសុក្រ, 14 ខែមករា 2022 09:39  ហេង សំណាង