BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៧ចំណុចដល់អ្នកសារព័ត៌មានក្នងពិធីជំនួបជាមួយអ្នកសារព័ត៌មានលើកទី៦

ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 10:23  ហេង សំណាង

photo_2022-01-13_10-02-34 (1) (1) (1)

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៧ចំណុចដល់អ្នកសារព័ត៌មានក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦។ នេះបើយោងតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីសោមនស្សរីករាយដែលបានផ្ញើសារចូលរួមអបអរសាទរជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលជាទម្លាប់ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី១៤ ខែមករា រៀងរាល់ឆ្នាំ ហើយក៏សូមអធ្យាស្រ័យចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលរយៈពេលពីរឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលអាក់ខានមិនបានរៀបចំពិធីជួបជុំដ៏មានសារៈសំខាន់ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
ទ្រង់ទ្រាយធំចូលក្នុងសហគមន៍របស់យើង»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ខ្ញុំសូមយកឱកាសនេះផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានដើម្បីអនុវត្តបន្ត»។

ទី១ សម្តេចតេជោ ហ៊ុន សែន បានណែនាំថា «ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈ ភូមិ ឃុំ មានសុវត្តិភាព។

ទី២ សម្តេចតេជោ ហ៊ុន សែន បានណែនាំថា សូមបន្តចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបើកយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ឱ្យបានផុសផុលដើម្បីបំផុសស្មារតីនិងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី យុវជន និងប្រជាពលរដ្ឋយើងឱ្យគាំទ្រនិងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព កីឡានាំមកនូវមិត្តភាព កីឡាដើម្បីសុខភាព កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កម្ពុជាស្អាត។

ទី៣ សម្តេចតេជោ ហ៊ុន សែន បានណែនាំស្ថាប័នព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយត្រូវបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជននិងពីប្រជាជនមកស្ថាប័នរដ្ឋវិញទាំងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់ស្តែងដែលតម្រូវឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមឱ្យកាន់តែសកម្មថែមទៀត។

ទី៤ សម្តេចតេជោ ហ៊ុន សែន បានណែនាំអោយបន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គមដើម្បីកសាងកម្ពុជា ជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព ។

ទី៥ សម្តេចតេជោ ហ៊ុន សែន បានណែនាំបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្ន តំណាងសារព័ត៌មានរបស់យើងក៏មាននៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ានដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឱ្យសង្គម
ទាំងមូលមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេស។

ទី៦ សម្តេចតេជោ ហ៊ុន សែន បានណែនាំអោយសមាគមអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលអាចជួយបំពេញការងារបានរហ័សទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីមួយសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនានា ដែលអាចនឹងកើតមាននៅពេលអនាគតដែលមិនអាចប៉ាន់ស្មានបាន។ យើងត្រូវចាំថា ប្រសិនបើយើងមានឧបករណ៍ សម្ភារៈទំនើបប៉ុន្តែយើងមិនមានធនធានមនុស្សសម្រាប់ប្រើប្រាស់ក៏មិនអាចមានការរីកចំរើនបានដែរ ជាពិសេសសារព័ត៌មានប្រពៃណីត្រូវអភិវឌ្ឍខ្លួនដើម្បីឈរជើងប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប។

ទី៧ សម្តេចតេជោ ហ៊ុន សែន បានណែនាំចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនដើម្បីទប់ស្កាត់លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់ប្រភេទចូលក្នុងសហគមន៍របស់យើង៕

photo_2022-01-13_10-01-22

photo_2022-01-13_10-01-23

photo_2022-01-13_10-01-22 (2)

photo_2022-01-13_10-01-24


 


ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 10:23  ហេង សំណាង