កោះកុង៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១១និង៣០នាទី មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៣ខ្នង ត្រង់ចំណុចមាត់ទឹក ស្មាច់ង៉ាម ស្ថិតនៅភូមិ ១សង្កាត់ ស្មាច់មានជ័យ ក្រុង ខេមរភូមិន្ទ។ ក្នុងហេតុការណ៍នេះកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មាច់មានជ័យ សហការជាមួយកម្លាំង អគ្គិភ័យខេត្ត និងអាជ្ញាធរភូមិសង្កាត់បានពន្លត់និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅផ្ទះដទៃទៀត។
ករណីនេះធ្វើឲ្យខូចខាតផ្ទះចំនួន៣ខ្នង៖ -ផ្ទះទី១ ទំហំទទឹង ៤.៨ម៉ែត្រ×បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រូ ឆេះខូចខាតផ្នែកខាងក្រោយ(ផ្ទះបាយ) និង អីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួន មានឈ្មោះ សុខ សារឿន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថខេត្ត និងប្រពន្ធឈ្មោះ ចាន់ បុប្ជា ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ ស្មាច់ មានជ័យ ។
- ផ្ទះទី២ ទំហំ ៥ម៉ែត្រ×បណ្តោយ ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឲ្យខូចខាតអស់ស័ង្កសី ២០សន្លឹក ជាកម្មសិទ្ធិរបស់ឈ្មោះ គា យ៉ាង ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ ស្មាច់ មានជ័យ ។
- ផ្ទះទី៣ ទំហំ ៦ម៉ែត្រ×បណ្តោយ ១៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឱ្យខូចខាតស័ង្កសី ៣៣សន្លឹក អស់ជញ្ជាំងមួយចំហៀង និងសម្ភារៈមួយចំនួន កម្មសិទ្ធិរបស់ ឈ្មោះ ស៊ុ ឆាយ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ ស្មាច់ មានជ័យ ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ ស្នងការដ្ឋាននគរបាល ខេត្តកោះកុង ចំនួន ០២គ្រឿង ៕