BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គួរឱ្យតក់ស្លុត! ភ្លេចខ្លួនបន្តិច ស្រាប់តែកុមារជាបងប្អូនភ្លោះ ស្លាប់ក្នុងពេលតែមួយ

ថ្ងៃពុធ, 12 ខែមករា 2022 11:38  លាង ឡា

photo_2022-01-12_11-15-27 (2)c (1)

ក្រចេះ៖ ក្មេងប្រុស អាយុ៣ឆ្នាំ ចំនួន២នាក់ ត្រូវជាបងប្អូនភ្លោះ បានស្លាប់ក្នុងហេតុការណ៍លង់ទឹកទន្លេ កាលពីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលានៅចំណុចទន្លេមេគង្គ ស្ថិតក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា សពក្មេងប្រុសជាបងប្អូនភ្លោះនឹងគ្នា មានឈ្មោះ ម៉ី សោទី  អាយុ០៣ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ម៉ី សោទ្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ និងមានឪពុកឈ្មោះ សាយ ម៉ី អាយុ៤៣ឆ្នាំ ព្រមទាំងម្ដាយឈ្មោះ វង សុខណា អាយុ២៨ឆ្នាំ ជាកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងបន្តថា នៅថ្ងៃកើតហេតុខាងលើ បុរសជាឱពុកបានចេញពីផ្ទះទៅលក់បន្លែ ទុកឱ្យប្រពន្ធឈ្មោះ វង សុខណា លក់ឥវ៉ាន់នៅផ្ទះដែលមានកូនប្រុសចំនួនពីរនាក់ ឈ្មោះ ម៉ី សោទី និង ឈ្មោះ ម៉ី សោទ្រី នៅផ្ទះជាមួយ តែដោយសាររវល់លក់ឥវ៉ាន់(បន្លែ) និងពុំបានចាប់អារម្មណ៍មើលកូន ស្រាប់តែកុមារទាំងពីរនាក់បងប្អូននាំគ្នាចុះទៅលេងទឹកទន្លេ នៅក្រោយផ្ទះចម្ងាយប្រហែល៥០ម៉ែត្រ លង់ស្លាប់ទាំងពីរនាក់តែម្ដង។
សពកុមារទាំងពីរ ត្រូវបានសមត្ថកិច្ចពិនិត្យ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2022-01-12_11-15-27m


 


ថ្ងៃពុធ, 12 ខែមករា 2022 11:38  លាង ឡា