ខេត្តបាត់ដំបង ៖ នៅពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សេង លុច ជាអធិការបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលស្រុកថ្មគោល ធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតត្រង់ចំណុចតូបជួសជុលម៉ូតូ នៅក្រុមទី០៥ ភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ប៊ូន សុភ័ណ ហៅ យែស ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ២-ឈ្មោះ ឯម សាមឿត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន០៣ថង់ ទំងន់៣,១០ក្រាម -ដែកកេះចំនួន ០១
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ដបកែឆ្នៃសំរាប់ជក់គ្រឿងញៀន ០១
-អំពូលជក់ចំនួន ០១
-កាបូបស្ពាយចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕