BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មនុស្ស៥នាក់ ពាក់ព័ន្ឋជាមួយយុវជន មានទីសំណាក់ក្នុងខេត្តកំពតបានឆ្លងវីរុស អូមីក្រុង

ថ្ងៃពុធ, 12 ខែមករា 2022 10:15  លាង ឡា

photo_2022-01-12_10-03-10 (1)

ភ្នំពេញ៖ មនុស្សចំនួន៥នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង បន្ទាប់ពីបានពាក់ព័ន្ឋជាមួយយុវជនម្នាក់ ដែលមានទីសំណាក់ នៅ តានី ទូកមាស ខេត្តកំពត ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញមនុស្ស៥នាក់ មានវិជ្ជមានកូវីដ-១៩ ប្រភេទ អូមីក្រុង។ លោកស្រីបញ្ជាក់ថា អ្នកទាំង៥នាក់ ជាអ្នកពាក់ព័ន្ឋនឹងយុវជនម្នាក់ ដែលរស់នៅ តានីទូកមាស ខេត្តកំពត។

អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងបន្តថា អ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ អូមីក្រុង ត្រូវបានរកឃើញថា ពួកគេបានចាក់វ៉ាក់សាំងបង្ការ ដោយខ្លះ ចាក់លើកទី១ និងខ្លះលើកទី២ ជាដើម ខណៈករណីនាំចូល បានចាក់មកពីក្រៅប្រទេស ផងដែរ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានប្រកាសពីការឆ្លងចូលសហគមន៍ដំបូងនូវករណីវិជ្ជមានកូវីដ-១៩ អូមីក្រុង បន្ទាប់ពីបានរកឃើញលើយុវជនខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ ។ 

តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង ទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ជាមួយបងប្អូនជីដូនមួយ មកពីប្រទេសអូស្ត្រាលី។

បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ត្រូវបានដាក់សម្រាកព្យាបាល នៅមជ្ឈមណ្ឌលប្រយុទ្ឋជំងឺរបេង និងហង់សិន មណ្ឌលព្យាបាល អូឡាំពិច មណ្ឌលព្យាបាលចាក់អង្រែជាដើម៕

photo_2022-01-12_10-03-10 (2)


 


ថ្ងៃពុធ, 12 ខែមករា 2022 10:15  លាង ឡា