BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកវិនិយោគជ្រើសយកសក្ដានុពលដែនកោះថាស ជាតំបន់វារីវប្បកម្មសមុទ្រ

ថ្ងៃអង្គារ, 11 ខែមករា 2022 14:23  លាង ឡា

photo_2022-01-11_14-15-29

ភ្នំពេញ៖ តំបន់កោះថាស នៃផ្ទៃសមុទ្រកម្ពុជា ត្រូវបានក្រុមអ្នកវិនិយោគ និងមន្រ្តីជំនាញជ្រើសយកសម្រាប់ផែនការវិនិយោគវារីវប្បកម្មសមុទ្រក្នុងបែរ ព្រោះជាតំបន់មានសក្ដានុពលល្អបំផុត។

លោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានលើកឡើងក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះថា ក្រុមហ៊ុនរបស់លោកស្រី និងមន្ត្រីជំនាញ បានពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។ 

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុន ជីន យូ តាំង ដោយថា ពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

តំណាងក្រុមហ៊ុន ជីន យូ តាំង បានបញ្ជាក់ថា ក្នុងដំណាក់កាលទី១ នៃផែនការវិនិយោគ គឺលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា ប៉ុន្តែចាំការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមុនសិន ទើបអាចចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងតាមក្រោយ៕

photo_2022-01-11_14-15-29 (2)

photo_2022-01-11_14-15-29 (3)

អត្ថបទ៖លាង ឡា


ថ្ងៃអង្គារ, 11 ខែមករា 2022 14:23  លាង ឡា