BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិម្នាក់អនុវត្តតាមច្បាប់

ថ្ងៃអង្គារ, 11 ខែមករា 2022 09:22  ហេង សំណាង

photo_2022-01-11_08-11-05 (1)

បាត់ដំបង៖ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី រសៀល អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹ ម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មណ្ឌ លោកវរសេនីយ៍  ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាយ រ៉ូ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិ ដូង ឃុំ បឹងរាំង  ស្រុក កំរៀង ខេត្ត បាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោស (ដោយការគាស់ទម្លុះទម្លា យ) នាំមកកាន់អិការដ្ឋាននគរបាល ស្រុក ធ្វើការស្រាវជ្រាវ ។ មូលហេតុ ដែលឈានដល់ការឃាត់ខ្លួនស្រាវជ្រាវនេះគឺនៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៥និង៣០នាទី ព្រឹក ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយតូបលក់ដូររបស់ជនរងគ្រោះឈ្មោះ មិញ សុធារី ភេទស្រី  អាយុ៣៧ឆ្នាំ រស់នៅ ភូមិ អូរដាលើ ឃុំ​ បឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ។ 
 យកបានទ្រព្យសម្បត្តិរួមមាន៖ ស្រាបៀរចំនួន ០៤កេស និងសម្ភារមួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន ៦៥០,០០០រៀល (ហុកសិបប្រាំម៉ឺនរៀល) ។ 
 នៅក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកហើយឆ្លងតាមការស្រាវជ្រាវនេះសមត្ថកិច្ចកំណត់ មុខសញ្ញាបានរហូត ឈានដល់ការឃាត់ខ្លួនតែម្តង។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតស្រាបៀរមួយចំនួនប្រគល់ឱ្យម្ចាស់វិញ ។  
នៅចំពោះមុខសមត្ថកិច្ច មុខសញ្ញារូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយតូបលក់ដូររបស់ជនរងគ្រោះ និងលួចយកទ្រព្យសម្បត្តិពិតប្រាកដមែន ហើយតាមការបញ្ជាក់ពីសមត្ថកិច្ចនគបាល ស្រុកកំរៀង បានឱ្យដឹងថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារចំនួន ០៣លើករួចមក ហើយ ក្នុងអំពើចោរកម្មនេះតែរូបគេមិនបានរៀងចាលទាល់តែសោះ ។  
 នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕


ថ្ងៃអង្គារ, 11 ខែមករា 2022 09:22  ហេង សំណាង