ភ្នំពេញ ៖ នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការ នគរបាលខណ្ឌពោធិ៍ សែន ជ័យ បានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមមុខ សញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតាមផ្លូវសាធារណៈពីជនរងគ្រោះឈ្មោះ ធីម គីមស្រ៊ុន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ម៉ៅ ភារុណ ភេទប្រុស មុខរបរ ជាងភ្លើងស្នាក់នៅ ភូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាំងដកហូត ៖ ទូរស័ព្ទដៃ១គ្រឿង ជារបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការ បន្តតាមនីតិវិធីច្បាប់ ៕