អ្នកតំណាងរាស្រ្ត ជាម ប៉េអា បានចូលរួមបើកបវេសនកាល នៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក នៅឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ដោយអបអរសាទរយ៉ាងខ្លាំងចំពោះក្មួយៗ ដែលដល់វ័យសិក្សា និងជាថ្ងៃដំបូងដែលបានមកដល់សាលារៀនឡើងវិញ។ និងសូមអរគុណមាតាបិតាសិស្សានុសិស្សដែលបានបញ្ជូនកូនៗមករៀន ដូចពាក្យចាស់ពោលថា ទ្រព្យសម្បត្តិរបស់កូនៗគឺចំណេះវិជ្ជា ចាយច្រើនចម្រើនរុងរឿង។
អ្នកតំណាងរាស្រ្ត ជាម ប៉េអា ក៏បានចែកនូវប័ណ្ណសរសើរ រួមជាមួយនឹងរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលរៀនបានចំណាត់ថ្នាក់ល្អបំផុតនៅក្នុងថ្នាក់។
ដោយវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក មានសិស្សសរុបចំនួណ 1,645 នាក់ និងបុគ្គលិកសិក្សាចំនួន 64 នាក់។
គួរបញ្ជាក់ថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ត្រូវបានពន្យាពេលខុសពីឆ្នាំកន្លងទៅ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារករណីឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានអនុវត្តលើសផែនការ៕