BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា បើកបវេសនកាលឆ្នាំសិក្សាថ្មីជាមួយការប្ដេជ្ញាពង្រឹងគុណភាពអប់រំ

ថ្ងៃចន្ទ, 10 ខែមករា 2022 10:36  លាង ឡា

photo_2022-01-10_10-21-31 (2)C (1)

ភ្នំពេញ៖ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ បានធ្វើឡើងនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី១០ ខែមករានេះ ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

ក្នុងឱកាសចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែនប្រាសាទបាគង ខេត្តសៀមរាប លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយថីរភាព។

ជុំវិញថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២នេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា បានសម្តែងក្តីសង្ឃឹមថា ស្ថានភាពនេះ នឹងបន្តល្អរហូតតទៅ ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបាននូវការអប់រំជាប់លាប់និងមានគុណភាព។

photo_2022-01-10_10-21-32M

លោកលើកឡើងថា មានតែការអប់រំប្រកបដោយគុណភាពទេ ទើបប្រទេសជាតិ អាចប្រកួតប្រជែងជាមួយជាតិដទៃបាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ក្នុងសារលិខិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ថា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងដល់អាយុត្រូវចូលរៀនក្នុងឆ្នាំសិក្សាថ្មី ក្នុងគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងនូវចំណុចសំខាន់ៗចំនួន១៣ ដើម្បីឱ្យដំណើការឆ្នាំសិក្សាថ្មីទទួលបានលទ្ឋផលល្អប្រសើរតាមការរំពឹងទុកផងដែរ។

គួរបញ្ជាក់ថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ត្រូវបានពន្យាពេលខុសពីឆ្នាំកន្លងទៅ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩។ប៉ុន្តែដោយសារករណីឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានអនុវត្តលើសផែនការ៕

photo_2022-01-10_10-21-31M

photo_2022-01-10_10-21-32 (2)M

photo_2022-01-10_10-21-32 (3)M


 


ថ្ងៃចន្ទ, 10 ខែមករា 2022 10:36  លាង ឡា