Phnom Penh(Reuters)
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនមិនបានស្វែងរកការជួបជាមួយនឹងអតីតមេដឹកនាំ អ្នកស្រីអូងសាន ស៊ូជីក្នុងអំឡុងពេលទស្សនៈកិច្ចរបស់លោកទៅកាន់ប្រទេសនោះក្នុងសប្តាហ៍នេះហើយនឹងមានវិធីសាស្ត្រផ្សេងចំពោះវិបត្តិនៅទីនោះ ឯលឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសៅរ៍។ អត្ថាធិប្បាយដោយឯកឧត្តមប្រាក់សុខុន បានចង្អុលបង្ហាញថាកម្ពុជា, ឆ្នាំនេះក្នុងឋានៈជាប្រធានអាស៊ាននឹងទំនងជាអញ្ជើញមន្ត្រីយោធាចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានដែលអាចធ្វើទៅបានចាប់ផ្តើមពីកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី១៧ខែមករា។
ក្រុមនៅក្នុងតំបន់នេះកាលពីឆ្នាំមុនបានចាត់វិធានការណ៍ដែលពុំដែលមានពីមុនមកក្នុងការផាត់ចេញមេដឹកនាំយោធា មីងអូងលាំង ចេញពីកិច្ចប្រជុំមេដឹកនាំកំពូលប្រចាំឆ្នាំ។ សម្តេចហ៊ុនសែនក៏បានអញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចចំនួន២ថ្ងៃកាលពីថ្ងៃសោរ៍ ក្នុងការប៉ុនប៉ងបំពេញតួរនាទីជាប្រធាបបន្តវេនអាស៊ានលើកទី៣៩ផង និងក្នុងការខិតខំប្រឹងប្រែងដើម្បីចូលរួមជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាដើម្បីឲ្យមានការឯកភាពជាតិឡើងវិញនិងបញ្ចៀសនូវសង្រ្គាមស៊ីវិលទៀតផង។
ទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន គឺជាទស្សនកិច្ចលើកដំបូងក្នុងនាមជាមេដឹកនាំរដ្ឋាភិបាល ចាប់តាំងពីពួកយោធាបានចាប់យកអំណាចដោយធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អូងសាន ស៊ូជីកាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំមុន ដែលបានបណ្តាលឲ្យមានការរីករាលដាលអស់រយៈពេលជាច្រើនខែនៃការតវ៉ានិងការបង្រ្កាបដោយបង្ហូរឈាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍បានរាយការណ៍ថាលោកមីង អូងលាំង បានថ្លែងអំណរគុណសម្តេច ហ៊ុនសែនក្នុងការឈរជាមួយមីយ៉ាន់ម៉ា។ ពួកយោធាបាននិយាយថាគេចាប់យកអំណាចគឺជាការឆ្លើយតបទៅនឹងការលួចបន្លំសន្លឹកឆ្នោតនិងអនុលោមទៅតាមរដ្ឋធម្មនុញ្ញ។
ឯកឧត្តម ប្រាក់សុខុន ដែលហែរហមសម្តេចហ៊ុនសែនទៅមីយ៉ាន់ម៉ា, កាលពីថ្ងៃសៅរ៍បានបដិសេធថាការធ្វើដំណើរទៅមីយ៉ាន់ម៉ាមិនមែនជាការគាំទ្ររបបយោធានោះទេ ដោយបាននិយាយថានេះគឺជារបៀបធ្វើការមួយផ្សេងក្នុងការអនុវត្តិន៍នូវផែនការសន្តិភាព៥ចំណុចរបស់អាស៊ានដែលបានសម្រេចរួមគ្នាកាលពីខែមេសា។ លោកក៏បានបញ្ជាក់ផងដែរថា សម្តេចហ៊ុនសែនមិនបានស្នើរសុំជួបជាមួយអ្នកស្រី អូងសានស៊ូជី ជ័យលាភីរង្វាន់ណូបែលដែលត្រូវបានឃុំឃាំង ចាប់តាំងពីពួកយោធាចាប់យកអំណាចកាលពីឆ្នាំមុននោះទេ។
ឯកឧត្តម ប្រាក់សុខុន នឹងទទួលតំណែងជាបេសកជនពិសេសអាស៊ានសំរាប់មីយ៉ាន់ម៉ា បាននិយាយថាកម្ពុជានឹងប្រើវិធីសាស្ត្រផ្សេងដើម្បីអនុវត្តិន៍នូវផែនការ៥ចំណុចកុងសង់ស៊ីសដើម្បីទទួលបាននូវជោគជ័យ។ “បើសិនជាគេសង់របងយ៉ាងក្រាស់ ហើយយើងប្រើក្បាលយកទៅបោកវាជារឿងអត់ប្រយោជន៍ “ ឯកឧត្តមប្រាប់អ្នកយកព័ត៌មាន។