កំពង់ចាម ៖ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើកនិងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមគរ ស្ថិតនៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី បានចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនមនុស្សចំនួន១២នាក់ ។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ មាន ប៊ុនថា ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្វាយកណ្តាល ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
២.ឈ្មោះ ឌឹម គឹមសឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៣.ឈ្មោះ សឿន ពិសិដ្ឋភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៤.ឈ្មោះ ម៉ុង សុខគា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៥.ឈ្មោះ ឡាយ ហេង ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៦.ឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៧.ឈ្មោះ ហេន សុខបូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៨.ឈ្មោះ ហ៊ន សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៩.ឈ្មោះ វិន ប៊ូលីន ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៤ សង្កាត់អូឡាំពេជ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ ។
១០.ឈ្មោះ ឈួន ណេត ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
១១.ឈ្មោះ ស្រ៊ុន វាថានភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
១២.ឈ្មោះ នួន ណារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន ៖ ១-ម៉ូតូចំនួន៣៦គ្រឿង, ២-ទូរស័ព្ទដៃចំនួន១១គ្រឿង, ៣-មាន់ងាប់ចំនួន០៤ក្បាល, ៤-ជញ្ចីងថ្លឹងមាន់ចំនួន០១, ៥-កន្ត្រក់ដាក់មាន់ចំនួន០៣, ៦-កញ្ចក់ឃាំងមាន់ចំនួន០១, ៧-ប្រាក់រៀលចំនួន១,៣៧០,០០០រៀល(មួយលានសាមសិបប្រាំពីរម៉ឺនរៀល), ៨-ប្រាក់ដុល្លារចំនួន២៥១០ដុល្លារ (ពីរពាន់ប្រាំរយដប់ដុល្លារ)។
👉បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕