បាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារចុះធ្វើកិច្ចសន្យាអប់រំកន្លែងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ឱ្យបញ្ឈប់លេងចាប់ពីថ្ងៃនេះតទៅដែលទីតាំងស្ថិតនៅចំណុចព្រៃពពេល ក្រុមទី៣ ភូមិរការឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានម្ចាស់ឈ្មោះ ធុច វុត ភេទប្រុស អាយុ៥៩ឆ្នាំ ។
វត្ថុតាងប្រមូលបានរួមមាន ៖ -សង្វៀនចំនួន ០១ -តង់កៅស៊ូគ្របពីលើសង្វៀនចំនួន ០១ -ឆ្នាំងដាំទឹកក្តៅចំនួន ០១ -កៅអីជ័រចំនួន ០៣កៅអី ៕