ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើកនិងលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចក្នុងរោងចិញ្ចឹមទា ស្ថិតនៅភូមិព្រៃចារក្នុង ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចុះបង្ក្រាបករណី បើកនិងលេងល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនមនុស្ស៥នាក់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០០នាទី ។
ជនសង្ស័យទាំង៥នាក់រួមមាន ៖
១- ឈ្មោះ អ៊ុន ខេន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ ។
២-ឈ្មោះ នាង សឿន ភេទប្រុសអាយុ៣៦ឆ្នាំ ជាតិខ្មែរ
នាក់ទាំង០២នាក់នៅភូមិព្រៃចារក្នុង ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
៣-ឈ្មោះ សេង នី ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ។
៤-ឈ្មោះ ពេញ វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ។
ទាំង០២នាក់ នៅភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
៥-ឈ្មោះ ណាល់ ណាត ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន ៖ ប្រាក់រៀល ២១០,០០០រៀល (ពីរសែនមួយម៉ឺនរៀល), ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន០៨គ្រឿង, ផ្តិលគ្របអាប៉ោងចំនួន០១, ចានអាប៉ោងចំនួន០១, ចានទ្រអាប៉ោងចំនួន០១, ហាន់តោអាប៉ោងចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕