BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ ទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាការបញ្ចៀសអំពើហឹង្សា និងសង្រ្គាមស៊ីវិល

ថ្ងៃសៅរ៍, 08 ខែមករា 2022 13:22  លាង ឡា

photo_2022-01-08_12-23-50

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទើបដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់កម្ពុជាវិញ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ និងបានចាត់ទុកការបំពេញទស្សនកិច្ចនៅប្រទេស មីយ៉ាន់ម៉ា ថាជាការចូលរួមចំណែកបញ្ចៀសប្រទេសនេះ ពីអំពើហឹង្សា និងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍ និងការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍គួសបញ្ជាក់បែបនេះបន្ទាប់ពីវិលមកដល់កម្ពុជាវិញថា អាស៊ាន និងដៃគូរ ដែលចង់ចូលរួមក៍ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់ និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងថា អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយ មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ-១៩។

photo_2022-01-08_12-23-50 (2)

សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង នាយករដ្ឋមន្រ្តីប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានចែកលែកអំពីភាពជោគជ័យ នៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ 

សម្ដេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 08 ខែមករា 2022 13:22  លាង ឡា