BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកផ្ដល់ព័ត៌មានក្លែងក្លាយក្នុងគ្រុបតេឡេក្រាម សុវត្ថិភាពចរាចរណ៍យើង នឹងប្រឈមទោស

ថ្ងៃសៅរ៍, 08 ខែមករា 2022 10:54  លាង ឡា

photo_2022-01-08_10-47-09-1

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ឱ្យប្រើប្រាស់គ្រុបតេឡេក្រាមជាផ្លូវការ "សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY" ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោក ទាន់ហេតុការណ៍ តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា គ្រុបតេឡេក្រាម "សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY" ត្រូវបានអនុញ្ញាតដល់សាធារណជនគ្រប់រូបប្រើប្រាស់ដោយសេរី ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមលើបណ្ដាញសង្គម កម្មវិធីផ្តល់ព័ត៌មាននានា ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំពុងទំនាក់ទំនងជាមួយសាធារណជន សំដៅបង្ការទប់ស្កាត់កាត់បន្ថយ គ្រោះថ្នាក់ និងបង្ការទប់ស្កាត់អំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមាននៅលើផ្លូវថ្នល់។

ការផ្ដល់ព័ត៌មានដ៍មានសារសំខាន់នេះ ត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ណែនាំនូវលក្ខណ្ឌដូចជា៖
១. សូមផ្ដល់ព័ត៌មាន ទីតាំង និងពេលវេលា នៃហេតុការណ៍ពិតប្រាកដ និងច្បាស់លាស់។ 
២. សូមផ្ដល់រូបភាព ឬវីដេអូខ្លីៗ នៃហេតុការណ៍ពិតៗ ជាក់ស្ដែង។ 
៣. សូមផ្ដល់ខ្លឹមសារព័ត៌មានដោយប្រកាន់ខ្ជាប់តាមក្រមសីលធម៌។

៤. សូមកុំផ្ដល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្អួចកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់អ្នកដទៃ ឬប្រើពាក្យអសុរោះ ឬរូបភាពអាសអាភាស ដែលអំពើទាំងនេះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។ 
៥. សូមកុំផ្ដល់ព័ត៌មាន ដែលខុសពីព័ត៌មានស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

photo_2022-01-07_10-53-51

សូមបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ឋឱ្យបង្កើតតេលេក្រាម ដើម្បីឱ្យប្រជាពលរដ្ឋជួយថតសកម្មភាពល្មើសច្បាប់ចរាចរណ៍បញ្ជូនចូលក្នុងគ្រុបតេឡេក្រាម និងឱ្យនគរបាលអនុវត្តច្បាប់។

សម្តេចនាយករដ្ឋមន្រ្តី បានគួសបញ្ជាក់ថា ការផ្តល់យោបល់ក្នុងការបង្កើតគ្រុបតេឡេក្រាមនេះ គឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋថត និងរាយការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ជូនដល់សមត្ថកិច្ចជំនាញ ដើម្បីអនុវត្តច្បាប់លើបុគ្គលដែលបានប្រព្រឹត្តិល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក៕

photo_2022-01-08_10-47-10

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 08 ខែមករា 2022 10:54  លាង ឡា