BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចង់ផ្ទេរកម្មសិទ្ធិរថយន្តត្រូវដឹងពីលក្ខខណ្ឌ សំខាន់ៗជាមុនសិន

ថ្ងៃសុក្រ, 07 ខែមករា 2022 13:09  លាង ឡា

photo_2022-01-07_12-46-34c (1)

ភ្នំពេញ៖ ស្របពេលប្រទេសជាតិ កំពុងមានការរីកចម្រើន បានធ្វើឱ្យតម្រូវការប្រើប្រាស់យានយន្តនៅកម្ពុជា មានការកើនឡើងដែរ ប៉ុន្តែអ្នកទិញយានយន្តតពីម្ចាស់ដើមមួយចំនួននៅពុំទាន់បានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ ស្របតាមផ្លូវច្បាប់នៅឡើយទេ ដោយសាររកម្ចាស់ដើមមិនឃើញ។

ជុំវិញបញ្ហានេះត្រូវបានលោក សួង វ៉ាន់ហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងបានកំណត់គោលការណ៍មួយចំនួន ដើម្បីឱ្យអ្នកទិញរថយន្តតហើយរកម្ចាស់ដើមមិនឃើញអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិស្របតាមច្បាប់។

លោក សួង វ៉ាន់ហុង បានឱ្យដឹងបន្តថា គោលការណ៍ដែលត្រូវអនុវត្តរួមមាន៖ ត្រូវមកបំពេញបែបបទផ្ទេរកម្មសិទ្ឋយានជំនិៈ និងផ្តិតស្នាមមេដៃ ចំពោះមុខមន្រ្តីមានសមត្ថកិច្ចទទួលបន្ទុកផ្ទេរកម្មសិទ្ឋយានជំនិៈ ដោយភ្ជាប់នូវកិច្ចសន្យាធានាជាអ្នកកាន់កាប់ដោយមានការបញ្ជាក់ពីនគរបាល រដ្ឋបាលដែលខ្លួនរស់នៅ និងត្រូវមានលិខិតទិញលក់ត្រឹមត្រូវ ព្រមទាំងមានអត្តសញ្ញាណប័ណ្ណអ្នកកាន់កាប់ ដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់យានយន្តច្បាប់ដើម និងពន្ឋប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ឋយានយន្ត ព្រមទាំងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ថា នីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នាត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនូវនីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕

photo_2022-01-07_12-45-31 (2)m

photo_2022-01-07_12-45-31m


 


 


ថ្ងៃសុក្រ, 07 ខែមករា 2022 13:09  លាង ឡា