សៀមរាប៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានចាប់បញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមទាំងវត្ថុតាងទៅសាលាដំបូង ខេត្ត ករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចបានអោយដឹងថា កម្លាំងការិយាល័យគ្រឿងញៀនបានសហការជាមួយ កម្លាំងនគរបាលក្រុងសៀមរាប និងស្រុកប្រាសាទបាគងស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅ ០២ទីតាំងផ្សេងគ្នា៖
ទីតាំងទី១៖ នៅថ្ងៃអាទិត្យ ១៤រោចខែ មិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ២០និង៤០នាទី កម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល កណ្តែកបានចុះបង្ក្រាបបទរក្សាទុកជួញដូរចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចលំនៅឋានស្ថិតនៅ ភូមិ ល្អក់ ឃុំ កណ្តែក ស្រុក ប្រាសាទបាគង ខេត្ត សៀមរា ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន ០៩ កញ្ចប់ ស្មើនឹងទម្ងន់ ២.៥៦ ក្រាម ( ទម្ងន់សុទ្ធ ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ខប់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃចំនួន ០៤គ្រឿង ។
ទីតាំងទី២ ៖ នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១៦:០០ នាទី កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាល ក្រុងសៀមរាប កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ សៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ចុងឃ្នៀស បានចុះបង្ក្រាបបទរក្សាទុកជួញដូរចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចលើដងផ្លូវស្ថិតនៅភូមិ វត្តស្វាយ សង្កាត់ សាលាកំរើក ខេត្ត សៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងដកហូតវត្ថុតាងបានរួម មាន ៖ ម្សៅ មេតំហ្វេតាមីន ចំនួន០២កញ្ចប់ស្មើនឹងទម្ងន់ ១.៩៤ក្រាម និងទូរស័ព្ទដៃចំនួន ០៣គ្រឿង ៕