BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទូទាំងខេត្តកំពង់ស្ពឺមានសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិចំនួន៤៦៤កន្លែង និងកំពុងបោះបង្គោលកំណត់ទីតាំងឲ្យបានច្បាស់

ថ្ងៃអង្គារ, 04 ខែមករា 2022 14:03  មានជ័យ

photo_2022-01-04_13-14-39m

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ បានឲ្យដឹងថា នៅទូទាំងខេត្តកំពង់ស្ពឺ មានសម្បត្តិបេតិកភណ្ឌ  វប្បធម៌ជាតិជាច្រើនត្រូវបាន រកឃើញនិងបានអភិរក្សផងដែរ ដែលរហូតមកដល់ឆ្នាំ២០២១ ស្រាវជ្រាវរកឃើញរហូត៤៦៤កន្លែង ដែលក្នុងនោះរួមមានទួលបុរាណ,  ប្រាសាទ, ទីសក្ការៈបូជា,  ស្រះបុរាណ,  បឹងបុរាណ និង រមណីយដ្ឋាន ជាដើម។ បើតាមលោក ស៊ុន មានជ័យ កន្លងមកទួលអង្គមួយចំនួននៅខេត្តកំពង់ស្ពឺ មិនទាន់បានធ្វើប្លង់រឹង ឬវិញ្ញាបនប័ត្រ សម្គាល់នៅឡើយទេហើយក៏មិនដែលមានការបោះបង្គោល ដើម្បីកំណត់ជាតំបន់អភិរក្ស ដែរកន្លងមកតែមកដល់ពេលនេះលោកក្នុងនាមជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈដែលចូលកាន់តំណែងក្រោយចាំបាច់ត្រូវតែធ្វើឲ្យបានច្បាស់លាស់។

ជាមួយគ្នានោះលោកអះអាងថា អ្វីដែលមាននៅក្នុងនិយាមការ ឬរបាយកាន៏នេះគឺចាប់ផ្ដើមធ្វើនៅក្នុងសម័យ ដែលលោកមកកាន់ជាប្រធានមន្ទីរនៅទីនេះ ហើយមួយរយៈក្រោយនេះ ទួលអង្គ   នៅខេត្តកំពង់ស្ពឺ ទាំងមូល ក៏បានកើនឡើងផងដែរ ។ លោក ស៊ុន មានជ័យ អះអាងថា មកដល់ពេលនេះ មានលិខិតរបស់ ក្រសួងវប្បធម៌ ទៅកាន់រដ្ឋមន្ត្រីក្រសួងដែនដីរួចហើយ ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើប្លង់រឹង ឬវិញ្ញាបនបត្រសម្គាល់ សម្បត្តិបេតិកភណ្ឌ វប្បធម៌ ជាតិនេះហើយចាប់ផ្ដើមពីឆ្នាំ២០២២នេះតទៅលោកនឹងចាប់ផ្ដើមដំណើរការនីតិវិធីធ្វើប្លង់រឹងនេះឲ្យរួចរាល់ដើម្បីចៀសវាងមានបញ្ហាជាមួយឈ្មួញដីមួយចំនួន។ 

photo_2022-01-04_13-14-40 (2)m

ទោះជាយ៉ាងណាលោកបញ្ជាក់ ថាមានឃុំមួយចំនួន ក៏បានធ្វើប្លង់រឹងទៅលើទីទួលអង្គ ឬបុរាណមួយចំនួនផងដែរ  ដែលពេលនេះ លោកកំពុងតែសួរនាំពីខាងមន្ទីរជំនាញ ពីព្រោះវាជាសម្បត្តិវប្បធម៌របស់ជាតិ ដែលត្រូវតែប្រគល់មកឱ្យខាងមន្ទីរវប្បធម៌ជាអ្នកកាន់កាប់។សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ទាំងនោះរួមមាន៖ ទួលបុរាណចំនួន ៣៥៥ កន្លែង, ប្រាសាទចំនួន០១កន្លែង (ប្រាសាទក្អែកពង), ទួលប្រាសាទចំនួន៣៥កន្លែង (មានគ្រឿងលម្អប្រាសាទ ធ្នឹម ផ្តែរ សសរពេជ្រ...),  គ្រឹះប្រាសាទចំនួន១៦ កន្លែង (សំគាល់ដោយរណ្តៅគ្រឹះឥដ្ឋ), ទីសក្ការៈបូជា ឬទួលអ្នកតាចំនួន១៥កន្លែង (ទីតាំងដីតូចល្មមប្រហែល១អាទៅ៣អា), ទួលសក្ការៈបូជាចំនួន០៤កន្លែង (ប្រភេទជាទួលមានរោងសក្ការៈ និងមានគូ ទឹកជុំវិញ មានទំហំប្រហាក់ប្រហែលទួលបុរាណ ឬទួលប្រាសាទ), ទួលសក្ការៈ និងទួលកប់សពចំនួន០២កន្លែង (សណ្ឋានដីទួលធំ មានរោងអ្នកតា និងកប់សព),  កន្លែងបូជាសពចំនួន០៣ កន្លែង (ជាទីតាំងបច្ឆា), ដីកប់សពចំនួន០៣កន្លែង (មានសណ្ឋានដីរាបស្មើ និងព្រៃ), ទួលកប់សពចំនួន០៤ កន្លែង (មានសណ្ឋាន ដីជាទួល គូទឹកជុំវិញ), ដីវត្តចាស់ចំនួន០២កន្លែង, ស្ពានបុរាណចំនួន០២ កន្លែង, ស្រះបុរាណចំនួន០៧ កន្លែង, ស្រះទឹកចំនួន០៣កន្លែង, បឹងបុរាណចំនួន០៤កន្លែង, ទួល និងបឹងចំនួន០២កន្លែង, រំលេចចំនួន០៨កន្លែង និងរមណីយដ្ឋានចំនួន០៣កន្លែង (ភ្នំចាស់ ភ្នំព្រះ និងគុហារមានឫទ្ធិ)។

លោក ស៊ុន មានជ័យ  បានឲ្យដឹងដែរថា កន្លងមកលោកបាន ដឹកនាំ ក្រុមការងារ បោះបង្គោលព្រំការពារទួលអង្គ បាន ចំនួន១៦កន្លែង និង ប្រើបង្គោលសរុបចំនួន៧៨ដើម  ក្នុងនោះមានការចូលរួមពីសប្បុរសជនផងដែរ ដែលមាន ចំនួន០៨ ដើម រួមមាន៖ ១. ស្រុកសំរោងទងចំនួន០២កន្លែង ២. ស្រុកបសេដ្ឋចំនួន០៣កន្លែង ៣. ស្រុកគងពិសីចំនួន០៨កន្លែង  ៤. ស្រុកឧដុង្គចំនួន០៣កន្លែង   ៕

photo_2022-01-04_13-14-39 (2)m

photo_2022-01-04_13-14-38m

photo_2022-01-04_13-14-40m

photo_2022-01-04_13-14-37m

photo_2022-01-04_13-14-39 (3)m


 


ថ្ងៃអង្គារ, 04 ខែមករា 2022 14:03  មានជ័យ