BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្តីពិភាក្សាស្វែងរកលទ្ឋភាពចាក់វ៉ាក់សាំងដូសទី៤ តាមបញ្ជានាយករដ្ឋមន្រ្តី

ថ្ងៃអង្គារ, 04 ខែមករា 2022 13:12  លាង ឡា

photo_2022-01-04_12-48-26c (1)

ភ្នំពេញ ៖ មន្រ្តីពាក់ព័ន្ឋបានជួបប្រជុំពិភាក្សាគ្នា ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការចាក់វ៉ាក់សាំងដូសទី៤ ដល់មន្រ្តីជួរមុខ ក្នុងបំណងបង្កើនភាពសុំាដល់រាងកាយ និងបង្ការជំងឺកូវីដ-១៩។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមមន្រ្តីពាក់ព័ន្ឋដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន នឹងពិភាក្សាគ្នាលើការចាក់វ៉ាក់សាំងដូសទី៤។ លោកស្រីបន្តថា នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ នឹងពិភាក្សាគ្នាលើការរៀបចំផែនការ និងចំណុចសំខាន់មួយចំនួន ក្នុងការផ្តល់វ៉ាក់សាំងដូសទី៤ ដល់មន្រ្តីជួរមុខ ដែលប្រឈមនូវហានិភ័យខ្ពស់។

photo_2022-01-04_12-48-34m

កាលពីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នឹងយកវ៉ាក់សាំង Pfizer ដែលផ្តល់ដោយប្រទេសអូស្ត្រាលី សម្រាប់ប្រើប្រាស់ជាដូសទី ៤ ចាក់ឲ្យមន្រ្តីជួរមុខ។ របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  លើប្រជាជនអាយុពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០១,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

ចាក់លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មានចំនួន ៩៩,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ ចាក់លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ ចាក់លើកុមារអាយុ ០៥ឆ្នាំ មាន ១០០,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និងលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,១៨% ៕


ថ្ងៃអង្គារ, 04 ខែមករា 2022 13:12  លាង ឡា