BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង្គការចំនួន៣មានពាក់ព័ន្ឋការផ្តល់ហិរញ្ញវត្ថុដល់ក្រុមធ្វើបាតុកម្មមុខណាហ្គាវើល

ថ្ងៃអង្គារ, 04 ខែមករា 2022 11:10  លាង ឡា

photo_2022-01-04_09-50-25 (2)c (1)

ភ្នំពេញ៖ សមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអះអាងថា ការធ្វើបាតុកម្មក្រោមការដឹកនាំរបស់មេដឹកនាំសហជីព និងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើល បានទទួលហិរញ្ញវត្ថុពីអង្គការចំនួន៣ ដើម្បីបង្កភាពវឹកវរ។ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមមន្រ្តីបានអះអាងពីការប្រមូលនូវវត្ថុតាងជាច្រើនដែលដកហូតពីមេដឹកនាំបាតុករ ដែលត្រូវបានឃាត់ខ្លួន នាអំឡុងធ្វើបាតុកម្ម។

សមត្ថកិច្ចអះអាងដែរថា សមត្ថកិច្ចបានរកឃើញមានអង្គការចំនួន៣ ក្នុងនោះមានអង្គការ១នៅក្រៅប្រទេស និងចំនួន២អង្គការទៀត នៅក្នុងប្រទេស បានផ្តល់ថវិកា ដល់ក្រុមមេដឹកនាំបាតុករ ដើម្បីយកទៅប្រើប្រាស់បង្កភាពវឹកវរធ្ងន់ធ្ងរ នៅមុខក្រុមហ៊ុន ណាហ្គាវើល។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមអង្គការបានផ្ទេរប្រាក់តាមធនាគារពីឈ្មោះមួយ ទៅឈ្មោះមួយទៅមេដឹកនាំបាតុករ ដើម្បីបង្វែរដាន។

photo_2022-01-04_09-50-25m

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាល បានចាប់ខ្លួនបុគ្គលចំនួន៩រូប និងកាលពីថ្ងៃទី៣ ខែមករា បានឃាត់ខ្លួនជាង១០នាក់ទៀត ពីបទបានរៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ដោយថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាពេលកន្លងទៅ បានបញ្ជាក់ថា មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្ម គឺរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវច្រើនលើក ឲ្យបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរឡើយ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ដែរថា ការចាប់ឃាត់ខ្លួនបុគ្គលចំនួន៩រូបនេះ គឺអនុលោមទៅតាមមាត្រា ១៩៤ ១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់៕

photo_2022-01-04_09-50-25 (3)m


 


ថ្ងៃអង្គារ, 04 ខែមករា 2022 11:10  លាង ឡា