នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមនៅខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប សហការណ៍ជាមួយអាជ្ញធរមូលដ្ឋានសម្រេចបានការបោះបង្គោលព្រំតំបន់៣ និងលេីកប៉ាណូ គិតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម ៖
១.បានចុះពិនិត្យទីតាំងបង្គោលបានចំនួន ៦៧៤ លេី ៨០២បង្គោល (យោងអនុក្រឹត្យលេខ១៩៧) ស្មេីនឹង ៨៤% ។
២.ក្រុមការងារបានលាបថ្នាំលេីក្បាលបង្គោល លេីកតម្រង់បង្គោល និងដាំបង្គោលថ្មី បានចំនួន ៣៧៣ ស្មេីនឹង ៤៦,៥%នៃបង្គោលសរុប ។
៣.ចំនួនបង្គោលបានចុះពិនិត្យដល់ទីតាំង ដែលបានបាត់ និងលិចក្នុងទឹកមាន ៣០១បង្គោល ស្មេីនឹង ៣៧,៥% នៃបង្គោលសរុប ។ បង្គោលទាំងនេះ កំពុងដាំជាបណ្តេីរៗ ឯបង្គោលមួយចំនួនទៀតនឹងបន្តដាំនៅពេលទឹកស្រក ។
៤.រីឯបង្គោលកំពុងបន្តចុះពិនិត្យមាន ១២៨បង្គោល ស្មេីនឹង ១៦,០% នៃបង្គោលសរុប ។
៥.ការងារលេីប៉ាណូសម្រេចបានចំនួន ២៨កន្លែង លើផែនការ ៥២កន្លែង ៕
រូបភាព៖ ក្រសួងធនធានទឹក និងឧត្តុនិយម